ទំនាក់ទំនងមិត្តភាពជាពិសេសរវាងវៀតណាមនិងឥណ្ឌានៅចំពោះមុខយថាទស្សន៍ថ្មី
(VOVworld) - បណ្ដាញសារព័ត៏មានរបស់ក្រសួងការបរទេសឥណ្ឌានាថ្ងៃទី២៥
សីហា បានចុះផ្សាយបទសរសេរ ដែលអះអាងថា ទំនាក់ទំនងលើច្រើនជ្រុងជ្រោយ
រវាងឥណ្ឌានិងវៀតណាម កំពុងបានជំរុញខ្លាំងពី១ថ្ងៃទៅ១ថ្ងៃ និងពង្រីកលើវិស័យថ្មី
ជាច្រើន។នេះគឺជាការគូបផ្សំដ៏ល្អប្រើររវាងគោលនយោបាយឆ្ពោះទិសបូព៌ារបស់
ឥណ្ឌានិងឆ្ពោះខាងលិចរបស់វៀតណាមនាពេលដែលប្រទេសទាំង២កំពុងខិតខំប្រឹង
ប្រែងបង្កើតបណ្ដាទំនាក់ទំនងយុទ្ធសាស្ត្រ សេដ្ឋកិច្ច និងថាមពលយ៉ាងស្អិតរមួត។
ប្រការនេះបានឆ្លុះបញ្ចាំងក្នុងដំណើរទស្សនកិច្ចជាលើកដំបូងនៅវៀតណាមរបស់រដ្ឋ
មន្រ្តីការបរទេសឥណ្ឌាលោកស្រី Sushma Swaraj ក្នុងរយៈពេល២ថ្ងៃគឺទី២៥និងទី២៦
សីហា។បទសរសេរនេះបានអះអាងថា ទំនាក់ទំនងរវាងវៀតណាមនិងឥណ្ដា ជា
ទំនាក់ទំនងមិត្តភាពជាពិសេស។
|
រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ក្នុងកិច្ចចរចារជាមួយសមភាគីឥណ្ឌាលោកស្រី Sushma Swaraj (រូបថត៖TTXVN) |
ដោយការបើកជើងហោះហើរត្រង់ពីរដ្ឋធានី NewDelhi ឥណ្ដា ទៅកាន់ទីក្រុង
ហូជីមិញ វៀតណាម នាខែវិច្ឆិកាខាងមុខនេះការធ្វើដំណើររវាងប្រទេសទាំង២នឹង
មានភាពងាយស្រួលនិងទេសចរណ៍ នឹងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លារថែមទៀត៕