ទំនាក់ទំនងមិត្តភាពនរួមចំណែកដ៏សំខាន់សំរាប់ជោគជ័យរបស់វៀតណាមនិងចិន

ទំនាក់ទំនងមិត្តភាពនរួមចំណែកដ៏សំខាន់សំរាប់ជោគជ័យរបស់វៀតណាមនិងចិន - ảnh 1
ប្រធានសមាគមមិត្តភាព វៀតណាម-ចិននៅទីក្រុងហូជីមិញ លោក  Duong Quan Ha
(Image: btv.vn)

(VOVworld) – ទំនាក់ទំនងមិត្តភាពបានរួមចំណែកដ៏សំខាន់សំរាប់ជោគជ័យ របស់វៀតណាមនិងចិន។ នេះគឺជាការអះអាងរបស់ប្រធានសមាគមមិត្តភាព
វៀតណាម-ចិននៅទីក្រុងហូជីមិញ លោក Duong Quan Ha ដែលត្រូវបាននាំ នៅជំនួបមុខក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៦៤ នៃទិវាបង្កើតទំ នាក់ទំនងការទូតវៀតណាម-ចិន​ (ថ្ងៃទី ១៨ មករា ឆ្នាំ ១៩៥០ - ថ្ងៃទី ១៨
មករា ឆ្នាំ ២០១៤) នាយប់ថ្ងៃទី ១៥ មករា។ លោក Duong Quang Ha បាន
ចាត់ទុកថា៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ដោយមានការខំប្រឹងប្រែង
នៃភាគីទាំង ២ ទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យ
ត្រូវបានពង្រឹងដោយឥត ឈប់ឈរ។ រីឯខ្លួនវិញ អគ្គកុងស៊ុលចិនប្រចាំនៅ
ទីក្រុងហូជីមិញ លោក Chai Wenrui បានសង្កត់ធ្ងន់ថា៖

“ចិននិងវៀតណាមសុទ្ធតែជាប្រទេសសង្គមនិយមដែលមានឧត្តមគតិរួម។
នាបច្ចុប្បន្ន កិច្ចការកសាងសង្គមនិយមនៃប្រទេសទាំង ២ សុទ្ធតែប្រឈម
មុខនឹងឱកាសនិងការសកល្បងរួម។យើងត្រូវរក្សាទំនុកទុកចិត្តហើយបង្កើន
ការផ្លាស់ប្តូរបទពិសោធន៍ក្នុងការកសាងបក្សនិងការគ្រប់គ្រងរដ្ឋជួយឧបត្ថម្ភ
និងរៀនសូត្រគ្នាទៅវិញទៅមក៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ