ទំនាក់ទំនងមិត្តភាពរវាងវៀតណាមជាមួយកម្ពុជានឹងមានការបោះជំហានយ៉ាងខ្លាំងក្លា
|
ទំនាក់ទំនងមិត្តភាពរវាងវៀតណាមជាមួយកម្ពុជានឹងមានការបោះជំហានយ៉ាងខ្លាំងក្លា (tuyengiao.vn) |
(VOVworld)-ក្នុងឱកាសប្រធានរដ្ឋវៀតណាមលោក Truong Tan Sang អញ្ជើញ ដឹកនាំគណៈប្រតិភូវៀតណាមទៅបំពេញទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី២៣ដល់
ទី ២៤ធ្នូ តាមសេចក្តីអញ្ជើញរបស់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ
នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទំព័រកាសែត
“រស្មី កម្ពុជា” ច្បាប់ចុះ ថ្ងៃទី២១ធ្នូ បានចេញផ្សាយបទសម្ភាសលោកប្រធាន
រដ្ឋលើ ទំព័ណ៌ដើម។
ស្តីពីអត្ថន័យនៃដំណើរទស្សនកិច្ចនេះ លោក Truong Tan Sang បានអះអាង ថាដំណើរទស្សនកិច្ចលើកនេះ បានរួមចំណែកពង្រឹងនិងពង្រីកការជឿជាក់គ្នា
ទៅវិញទៅមក រវាងថ្នាក់ដឹកនាំវៀតណាមជាមួយ ព្រះករុណាព្រះបាទសម្តេចព្រះ
បរមនាថ នរោត្តម សីហមុនី និងថ្នាក់ដឹកនាំផ្សេងទៀតនៅកម្ពុជា រួមចំណែក ធ្វើ ឲ្យទំនាក់ទំនងជាប្រពៃណី កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំង
ពីរ វៀតណាម កម្ពុជាឲ្យកាន់តែស៊ីជំរៅពីមួយថ្ងៃទៅមួយថ្ងៃ។
វាយតម្លៃចំពោះទំនាក់ទំនងវៀតណាម កម្ពុជា លោក Truong Tan Sang
បានសង្តត់ធ្ងន់ថា នាបច្ចុប្បន្ន វៀតណាមនិងកម្ពុជាកំពុងមានឱកាសជាច្រើន ដើម្បីទំនាក់ទំនងទ្វេភាគីមានការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព។ នាពេល
ខាងមុខ លោកប្រធានរដ្ឋមានបំណងថា ប្រទេសទាំងពីរ បន្តការផ្លាស់ប្តូរគណៈ
ប្រតិភូជាន់ខ្ពស់ ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សំដៅជម្រុញថែមទៀតការ យល់ដឹងគ្នាទៅវិញទៅមក។ កិច្ចការបោះបង្គោលព្រំដែនលើដីគោកក៏ត្រូវបាន
អនុវត្តន៍ដែរ ដើម្បីកសាងខ្សែព្រំដែននេះក្លាយទៅជាខ្សែព្រំដែន សន្តិភាព
មិត្តភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍៕