ទំនាក់ទំនងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហព័ន្ធរុស្ស៊ីពង្រឹងនិងអភិវឌ្ឍន៍ដោយឥតឈប់ឈរ

(VOVWORLD) -ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ ថ្ងៃទី៥ ខែធ្នូ ក្រុមកម្មាភិបាលរដ្ឋសភាវៀតណាម ដឹកនាំដោយ អនុប្រធានទីស្តីការរដ្ឋសភាវៀតណាម លោក Nguyen Manh Hung អញ្ជើញបំពេញទស្សនកិច្ចការងារនៅសហព័ន្ធរុស្ស៊ី។
ទំនាក់ទំនងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហព័ន្ធរុស្ស៊ីពង្រឹងនិងអភិវឌ្ឍន៍ដោយឥតឈប់ឈរ - ảnh 1 អនុប្រធានទីស្តីការរដ្ឋសភាវៀតណាម លោក Nguyen Manh Hung ជូនកាដូដល់អនុប្រធានទីស្តីការក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី លោកស្រី Ekaterina Egorova 

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ កុ្រមការងារនឹងមានជំនួបពិភាក្សាជាមួយថ្នាក់ដឹកនាំទីស្តីការក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី (ព្រឹទ្ធសភា)។ ថ្លែងមតិនៅជំនួបការងារនេះ អនុប្រធានទីស្តីការក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី លោកស្រី Ekaterina Egorova បានឲ្យដឹងថា ភាគីរុស្ស៊ីយកចិត្តទុកដាក់យ៉ាងខ្លាំងលើការបង្កើនកិច្ចសហប្រតិបត្តិការគ្រុបជ្រុងជ្រោយជាមួយវៀតណាម ក្នុងនោះមានវិស័យអប់រំ សេដ្ឋកិច្ច-ពាណិជ្ជកម្ម បច្ចេកវិទ្យាការពារជាតិ និងសកម្មភាពមួយចំនួនទៀតដែលពាក់ព័ន្ធនឹងរដ្ឋសភាជាដើម។ ភាគីរុស្ស៊ីក៏បានសម្តែងនូវការត្រៀមខ្លួនជាស្រេចក្នុងការអនុវត្តសកម្មភាពដែលទាក់ទងនឹងវិស័យនីតិបញ្ញត្តិដើម្បីនាំចេញឯកសារនានាសំដៅអនុវត្តឲ្យបានជាក់ស្តែងនូវកិច្ចព្រមព្រៀងដែលចុះហត្ថលេខាក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសហភាពអាស៊ី-អឺរ៉ុប ដោយឆ្ពោះទៅគោលដៅដំឡើងទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ទឹកប្រាក់ចំនួន ១០ ពាន់លានដុល្លាអាមេរិក នៅឆ្នាំ២០២០ផងដែរ៕ រីឯខ្លួនវិញ លោក Nguyen Manh Hung សង្កត់ធ្ងន់ថា មិនត្រឹមតែមានទំនាក់ទំនងមិត្តភាពជាប្រពៃណីពិសេសជាមួយរុស្ស៊ីប៉ុណ្ណោះទេ ថែមទាំងវៀតណាមមិនដែលបំភ្លេចបាននូវការគាំទ្រទាំងខាងសម្ភារៈទាំងស្មារតីពីប្រជាជនរុស្ស៊ីក្នុងអំឡុពេលសង្គ្រាមរំដោះជាតិ ឯកភាពជាតិមុននិងក្រោយបុព្វហេតុកសាងមាតុភូមដូចសព្វថ្ងៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ