ទំនាក់ទំនងរវាងចិន និងអាមេរិក កំពុងប្រឈមមុខនឹង“ការសាកល្បងដ៏ធ្ងន់ធ្ងរបំផុត”
(VOVWORLD) - ទំនាក់ទំនងរវាងចិន - អាមេរិកកំពុងប្រឈមនឹង ការសាកល្បងដ៏ធ្ងន់ធ្ងរបំផុត” ចាប់តាំងពីពេលបង្កើតទំនាក់ទំនងការទូតមក។ លោក Wang yi រដ្ឋមន្រ្តីការបរទេសចិនបានថ្លែងដូច្នេះ ស្ដីពីទំនាក់ទំនងរវាងប្រទេសមហាអំណាចទាំងពីរនៅលើពិភពលោកនាថ្ងៃទី ៩ ខែកក្កដា។
លោក Wang yi រដ្ឋមន្រ្តីការបរទេសចិន |
អញ្ជើញថ្លែងនៅក្នុងវេទិកាតាមរយៈប្រព័ន្ធវីដេអូ ស្ដីពីទំនាក់ទំនងរវាងចិន និងអាមេរិកកាលពីថ្ងៃទី ៩ ខែកក្កដា លោក Wang Yi រដ្ឋមន្រ្តីការបរទេសចិនបានថ្លែងថា៖
“ទំនាក់ទំនងចិន និងអាមេរិក ដែលជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់ បំផុតនៅ លើពិភពលោក កំពុងត្រូវប្រឈមមុខនឹងការសាកល្បងដ៏ធ្ងន់ធ្ងរបំផុតចាប់តាំងពីពេលបង្កើតទំនាក់ទំនងការទូតមក។ ជនអាមេរិកមួយចំនួនកំពុងរិះរកវិធីរារាំងការអភិវឌ្ឍរបស់ចិន ក៏ដូចជាទំនាក់ទំនងរវាងចិន និងអាមេរិកផងដែរ”។
លើសពីនេះទៅទៀត លោក Wang Yi បានអះអាងថា ចិនជានិច្ចកាលបើកទូលាយកិច្ចសន្ទនាជាមួយអាមេរិក ហើយជានិច្ចកាលចាប់ផ្ដើមយន្តការសន្ទនាលើគ្រប់វិស័យ និងគ្រប់ជាន់ថ្នាក់រវាងប្រទេសទាំងពីរផងដែរ៕