ទំនាក់ទំនងរវាងចិននិងជប៉ុនកំពុងបានកែលំអរ
|
នា ប្រធានរណសិរ្សមាតុភូមិចិន លោក Yu Zhengsheng
(រូបថតៈ TTXVN) |
(VOVworld)-ថ្លែងមតិក្នុងការទទួលជួបជាមួយសមាជិកសភាជាន់ខ្ពស់ចំនួន៧ នាក់ ក្នុងសម្ព័ន្ធកាន់អំណាចរបស់ជប៉ុននៅប៉េកាំងនាថ្ងៃទី២៣មិនា ប្រធានរណសិរ្សមាតុ
ភូមិចិន លោក Yu Zhengsheng បានអះ អាងថា ទំនាក់ទំនងនៃប្រទេសទាំងពីរកំពុង
បានកែលំអរយ៉ាងសកម្ម។ តាម សមាជិកសភា Kiyohiko Toyama ថា លោក Yu Zheng
sheng បានអះអាងនូវ បណ្តាសកម្មភាពរំលឹកខួបលើកទី៧០ នៃទិវាបញ្ឈប់សង្គ្រាម
លោកលើកទី២ក្នុង ឆ្នាំ២០១៥នេះ នឹងជាឱកាសល្អ ដើម្បីកែលំអទំនាក់ទំនងទ្វេភាគី
ដែលត្រូវប្រេះស្រាំដោយសារជំលោះដែនដីនិងទស្សនប្រវត្តិសាស្រ្ត។ ប៉ុន្តែលោកក៏
បានចាត់ទុក ថាដើម្បីក្តាប់ជាប់ឱកាសនេះ ជប៉ុនត្រូវប្រឈមមុខនឹងប្រវត្តិសាស្រ្ត
របស់ខ្លួនផងដែរ៕