ទំនាក់ទំនងរវាងបារាំងនិងអាល្លឺម៉ង់មិនរងឥទ្ធិពលបន្ទាប់ពីវិបត្តិចារកម្ម


ទំនាក់ទំនងរវាងបារាំងនិងអាល្លឺម៉ង់មិនរងឥទ្ធិពលបន្ទាប់ពីវិបត្តិចារកម្ម - ảnh 1
ទំនាក់ទំនងរវាងបារាំងនិងអាល្លឺម៉ង់មិនរងឥទ្ធិពលបន្ទាប់ពីវិបត្តិចារកម្ម (hoidoanhnghiep.ru)


        Vovworld-ការជឿទុកចិត្តគ្នាត្រូវបានស្ដាឡើងវិញបន្ទាប់ពីមជ្ឈដ្ឋានសារ​ព័ត៌មាន
អាល្លឺម៉ងជូនដំណឹងអំពីការដែលស្ថាប័នចារកម្មសហព័ន្ធអាល្លឺម៉ង់ (BND) បានជួយ
អាមេរិកដោយប្រយោលធ្វើចារកម្មអង្គភាពអាជីវកម្មនិង​ខុទ្ទកាល័យរដ្ឋាភិបាល
បារាំង។ ក្រសួងការបរទេសបារាំងនាថ្ងៃទី២ឧសភាបាន​ចាត់ទុកថា ព័ត៌មានដែល
មជ្ឈដ្ឋានសារព័ត៌មានអាល្លឺម៉ង់នាំចេញមិនថ្មីនិងវាមិន​ជះឥទ្ធិពលទៅលើការជឿ
ទុកចិត្តគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរឡើយ។

        មុននោះមជ្ឈដ្ឋានសារព័ត៌មានអាល្លឺម៉ង់បានជូនដំណឹងថា បុគ្គលិក BND បាន
ជួយឲ្យភាគីអាមេរិកធ្វើចារកម្មខុទ្ទកាល័យប្រធានាធិបតី ក្រសួងការបរទេស​បារាំង
នៅក្រុងប៉ារីសនិងគណៈកម្មាធិការអឺរ៉ុប (EC)។ បន្ទាប់ពីមានព័ត៌មាន​ពោល​ខាង
លើ​អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់លោក Steffen Seibert បានឲ្យ​ដឹងថា មិនទាន់មាន
ភ័ស្តុតាងស្ដីពីការធ្វើចារកម្មមានទ្រង់ទ្រាយធំ(របស់អាមេរិក)​ទៅលើពលរដ្ឋអាល្លឺម៉ង់
និងទ្វីបអឺរ៉ុបនៅឡើយទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ