ទំនាក់ទំនងរវាងរុស្ស៊ីនិងវៀតណាមអភិវឌ្ឍន៍ដ៏ល្អប្រសើរ ដោយ​ឆ្លើយ​តបនឹង​បំណាង​ប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ

(VOVWORLD) -លោក Vladimir Buianov បានលើកច្បាស់ថាវៀតណាមបានអះអាងថា ខ្លួនជាដៃគូគួរឲ្យទុកចិត្ត និងពោរពេញទៅដោយសក្តានុពលរបស់រុស្ស៊ី និងសហភាពសេដ្ឋកិច្ចអាស៊ី អឺរ៉ុប ដែលរុស្ស៊ីដើរតួនាទៅជាក្បាលម៉ាស៊ីន។
ទំនាក់ទំនងរវាងរុស្ស៊ីនិងវៀតណាមអភិវឌ្ឍន៍ដ៏ល្អប្រសើរ ដោយ​ឆ្លើយ​តបនឹង​បំណាង​ប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ - ảnh 1លោក Vladimir Buianov ប្រធានសមាគមមិត្តភាពរុស្ស៊ី - វៀតណាម (TTXVN)

មុននឹងដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់វៀតណាមចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី១៩ ខែវិច្ឆិកាខាងមុខរបស់នាយករដ្ឋមន្ត្រីសហព័ន្ធរុស្ស៊ី លោក Dmitry Medvedev នោះ អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ីបានសម្ភាសន៍ លោក Vladimir Buianov ប្រធានសមាគមមិត្តភាពរុស្ស៊ី - វៀតណាម ស្ដីពីអត្ថន័យនៃដំណើរទស្សនកិច្ច និងយថាទស្សន៍អភិវឌ្ឍន៍ទំនាក់ទំនងរវាង រុស្ស៊ី - វៀតណាមនោះ លោក Vladimir Buianov បានបញ្ជាក់ថា ដំណើរទស្សនកិច្ចទៅកាន់វៀតណាមរបស់នាយករដ្ឋមន្ត្រីសហព័ន្ធរុស្ស៊ី លោក Dmitry Medvedev ខាងមុខ ក៏ដូចជាដំណើរទស្សនកិច្ចមកកាន់រុស្ស៊ីកាលពីខែកញ្ញាកន្លងទៅរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong គឺជាព្រឹត្តិការណ៍ដ៏សំខាន់ៗក្នុងជីវភាពរស់នៅខាងនយោបាយនៃប្រទេសទាំងពីរ ហើយជាសញ្ញាសម្គាល់ដ៏សំខាន់ក្នុងទំនាក់ទំនងទ្វេភាគី។

លោក Vladimir Buianov បានលើកច្បាស់ថាវៀតណាមបានអះអាងថា ខ្លួនជាដៃគូគួរឲ្យទុកចិត្ត និងពោរពេញទៅដោយសក្តានុពលរបស់រុស្ស៊ី និងសហភាពសេដ្ឋកិច្ចអាស៊ី អឺរ៉ុប ដែលរុស្ស៊ីដើរតួនាទៅជាក្បាលម៉ាស៊ីន។ វាយតម្លៃអំពីទិសដៅអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីនាពេលខាងមុខនោះ លោក Vladimir Buianov បានអះអាងថា គោលដៅដ៏សំខាន់បំផុតនាបច្ចុប្បន្ននេះរបស់ប្រទេសទាំងពីរគឺបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យកើនឡើងទ្វេដង ពោលគឺទទួលបាន ១០ ពាន់លានដុល្លារអាមេរិកនាឆ្នាំ ២០២០។

លោក Vladimir Buianov បានអះអាងថា ដំណើរទស្សនកិច្ចទៅកាន់វៀតណាមរបស់នាយករដ្ឋមន្រ្តីលោក Dmitry Medvedev និងបង្កើតកម្លាំងចលករដ៏សំខាន់ ដើម្បីពន្លឿនការអនុវត្តកិច្ចព្រមព្រៀងជាន់ខ្ពស់រវាងប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ