ទំនាក់ទំនងរវាងរុស្ស៊ីនិងអង់គ្លេសតានតឹងឡើងៗបន្ទាប់ពីការធ្វើបាតុកម្មនៅខាងក្រៅស្ថានទូតរុស្ស៊ី


ទំនាក់ទំនងរវាងរុស្ស៊ីនិងអង់គ្លេសតានតឹងឡើងៗបន្ទាប់ពីការធ្វើបាតុកម្មនៅខាងក្រៅស្ថានទូតរុស្ស៊ី - ảnh 1
ទំនាក់ទំនងរវាងរុស្ស៊ីនិងអង់គ្លេសតានតឹងឡើងៗបន្ទាប់ពីការធ្វើបាតុកម្មនៅខាងក្រៅស្ថានទូតរុស្ស៊ី (VNA)

(VOVworld) - នាថ្ងៃទី ៤ វិច្ឆិកា រុស្ស៊ីបានចេញសេចក្តីប្រកាសដែលរិះគន់ការ
ធ្វើបាតុកម្មនៅខាងក្រៅស្ថានទូតរុស្ស៊ីប្រចាំនៅក្រុងឡុង​ (អង់គ្លេស) នាថ្ងៃទី
 ៣ វិច្ឆិកា។ អ្នកនាំពាក្យ ក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova
បានចាត់ទុកថា៖ នេះគឺជាសកម្មភាពដែល មានឧបាយកលនយបាយមួយ
របស់មជ្ឈដ្ឋានមន្ត្រីក្រុងឡុង។  អត្ថាធិប្បាយពោលខាងលើរបស់លោកស្រី
ត្រូវបាននាំចេញក្នុងកាលៈទេសៈ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Boris
Johnson ក្នុងបទសន្ទរៈកថានាពេលថ្មីៗនេះ បានអំពាវនាវធ្វើបាតុកម្ម
ប្រឆាំងជំទាស់នៅខាងក្រៅស្ថានទូតរុស្ស៊ីប្រចាំនៅក្រុងឡុង។​ ចំពោះមុខ
ប្រតិកម្មរបស់រុស្ស៊ី ក្រសួងការបរទេសអង់គ្លេសបានចាត់ទុកថា៖ សម្មតិកម្ម
ស្តីពីការឈរ នៅខាងក្រោយការធ្វើបាតុកម្មរបស់រដ្ឋាភិបាលអង់គ្លេសគឺ
ខុសឆ្គង ហើយគ្មាន ភ័ស្តុតាងណាមួយឡើយ។ ក្រសួងការបរទេសអង់គ្លេស
ទទួលបានសារតាំងពី ស្ថានទូតរុស្ស៊ីប្រចាំនៅក្រុងឡុងនិងការឆ្លើយនឹង
ត្រូវបានអនុវត្តតាមការកំណត់។ ក្នុងពេលនោះ នៅក្រុងម៉ូស្គូរបស់រុស្ស៊ី
នាថ្ងៃទី​ ៤ វិច្ឆិកា មនុស្សចំនួន ៥០០ នាក់​បានដើរដង្ហែក្បួនប្រឆាំង
ជំទាស់នៅខាងក្រៅស្ថានទូតអង់គ្លេសប្រចាំនៅទីនេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ