ទំនាក់ទំនងរវាងរុស្ស៊ីនិងអាមេរិកត្រឹមតែកំណត់ឡើងវិញបន្ទាប់ពីជំនួបទ្វេភាគីជាផ្លូវការ

ទំនាក់ទំនងរវាងរុស្ស៊ីនិងអាមេរិកត្រឹមតែកំណត់ឡើងវិញបន្ទាប់ពីជំនួបទ្វេភាគីជាផ្លូវការ  - ảnh 1
លេខាធិការទទួលបន្ទុកសារ
ព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov: 
ទំនាក់ទំនងរវាងរុស្ស៊ីនិងអាមេរិកត្រឹមតែកំណត់ឡើងវិញបន្ទាប់ពីជំនួបទ្វេភាគីជាផ្លូវការ (VNA)


(VOVworld) – ទំនាក់ទំនងរុស្ស៊ី-អាមេរិកដល់ឥឡូវនេះមិនទាន់ «កែលំអឡើង
 វិញ» នៅឡើយទេ ហើយត្រូវរងចាំជំនួបជាផ្លូវការនាពេលខាងមុខរវាងម៉ូស្គូនិង
វ៉ាស៊ីនតោនជាមុនសិន។ សេចក្តីប្រកាសរបស់លេខាធិការទទួលបន្ទុកសារ
ព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov​ ដែលបាននាំចេញ
នាថ្ងៃទី ១៥ កុម្ភៈ  ចាត់ទុកថា៖ ភាគីទាំងពីរផ្លាស់ប្តូរគំនិតអំពីការកសាងទំនាក់
ទំនងដែលធ្លាប់តែអាក្រក់ទៅៗក្នុងរយៈពេលកន្លងទៅតែប៉ុណ្ណោះហើយក្នុង
កាលៈទេសៈបច្ចុប្បន្នមិនគប្បីប្រញាប់ប្រញាល់ទេ។ ម្ប៉ាងទៀត ប្រធានាធិបតី
អាមេរិក លោក  Donald Trump កំពុងកសាងរដ្ឋាភិបាលថ្មី ដោយហេតុនេះ ដល់
ពេលណារដ្ឋអំណាចថ្មីត្រូវបានបង្កើតឡើងនោះគឺម៉ូស្គូនិងវ៉ាស៊ីនតោននឹងចាប់
ផ្តើមបណ្ដាការចរចារជាផ្លូវការ។ នាថ្ងៃដដែល​ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី
 លោកស្រី Maria Zakharova បានអះអាងថា៖ ឧបទ្វីប Crimea គឺជាតំបន់ដែនដី
របស់សហព័ន្ធរុស្ស៊ី ហើយរុស្ស៊ីនឹងរក្សាតំបន់ដែនដីរបស់ខ្លួន៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ