ទំនាក់ទំនងរវាងវៀតណាម និងសហភាពអឺរ៉ុបមាន​សក្ដានុពល​អភិវឌ្ឍន៍​ជាច្រើនថែមទៀត

(VOVWORLD) - លោករដ្ឋមន្ត្រី Phan Van Giang បានអបអរសាទរចំពោះលោក Giorgio Aliberti ដែលបានបញ្ចប់បេសកកម្មការទូតនៅវៀតណាមប្រកបដោយជោគជ័យ រួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងវៀតណាម-EU និយាយរួម និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិយាយដោយឡែក ។
ទំនាក់ទំនងរវាងវៀតណាម និងសហភាពអឺរ៉ុបមាន​សក្ដានុពល​អភិវឌ្ឍន៍​ជាច្រើនថែមទៀត - ảnh 1លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញទទួលជួបលោក Giorgio Aliberti ឯកអគ្គរដ្ឋទូត និងជាប្រធានស្ថានបេសកកម្មសហភាពអឺរ៉ុបប្រចាំនៅវៀតណាម (រូបថត៖ VNA)

នារសៀលថ្ងៃទី១៥ មិថុនា នៅទីក្រុងហាណូយ លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញទទួលជួបលោក Giorgio Aliberti ឯកអគ្គរដ្ឋទូត និងជាប្រធានស្ថានបេសកកម្មសហភាពអឺរ៉ុបប្រចាំនៅវៀតណាមមកជំរាបលាបញ្ចប់អាណត្តិបេសសកម្មការទូតនៅវៀតណាម។

លោករដ្ឋមន្ត្រី Phan Van Giang បានអបអរសាទរចំពោះលោក Giorgio Aliberti ដែលបានបញ្ចប់បេសកកម្មការទូតនៅវៀតណាមប្រកបដោយជោគជ័យ រួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងវៀតណាម-EU និយាយរួម និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិយាយដោយឡែក ។ លោករដ្ឋមន្ត្រីបានអះអាងថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិត្រូវបានភាគីទាំងពីរអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព ស្របតាមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-សហភាពអឺរ៉ុប (PCA) កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ជាមួយសហភាពអឺរ៉ុបស្តីពីការបង្កើតក្របខ័ណ្ឌចូលរួមរបស់វៀតណាមទៅក្នុងសកម្មភាពគ្រប់គ្រងវិបត្តិជាមួយ EU (FPA)។

លោកឯកអគ្គរដ្ឋទូត Giorgio Aliberti បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងវៀតណាម និងសហភាពអឺរ៉ុប ដោយអះអាងថា ទំនាក់ទំនងវៀតណាម - សហភាពអឺរ៉ុប មានការអភិវឌ្ឍយ៉ាងខ្លាំងក្លា ហើយនាពេលខាងមុខមានសក្ដានុពលអភិវឌ្ឍន៍ជាច្រើនថែមទៀត។ សហភាពអឺរ៉ុបបានសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាមលើវិស័យជាច្រើនដូចជា៖ បង្ការ ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ជួយឧបត្ថម្ភវៀតណាមចូលរួមសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ