ទំនាក់ទំនងរវាងវៀតណាម - អាមេរិកកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងប្រកបដោយនិរន្តរភាព

(VOVworld)-ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក Pham Quang Vinh
ទើបនឹងបានជួបសំណេះសំណាលស្តីពីទំនាក់ទំនងវៀតណាម- អាមេរិកនៅវិទ្យា
សា្ថន ជាតិទទួលបន្ទុកការគ្រប់គ្រងរដ្ឋបាលសាធារណអាមេរិក ដោយមានការ
ចូលរួមរបស់ សាស្ត្រាចារ្យនិងអ្នកជំនាញការច្រើនរូបដែលកំពុងបំពេញការងារ
នៅទីនេះ។ នៅក្នុង ជំនួបសំណេះសំណាល លោក Pham Quang Vinh បានឲ្យដឹង
ថា នាពេលកន្លងទៅ​ ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មមានការបោះជំហានយ៉ាង
សកម្ម ដោយតម្លៃប្រាក់ ពាណិជ្ជកម្មទ្វេភាគីកើន១០០ដង។​ប្រទេសទាំងពីរក៏បាន
បង្កើនកិច្ចសហប្រតិបត្តិការ​លើវិស័យសន្តិសុខ ការពារជាតិដោយបានចុះហត្ថលេ
ខាលើសេចក្តីថ្លែងការណ៍ទស្សន វិស័យរួមឆ្នាំ២០១៥។ លោក Pham Quang Vinh
បានឲ្យដឹងថា វៀតណាមកំពុងមាន ជំនាន់វ័យក្មេងសកម្ម ទាក់ទងផ្ទាល់បច្ចេកវិទ្យា
ព័ត៌មាននៅកម្រិតខ្ពស់ និងមានគោល បំណងសហប្រតិបត្តិការ ទទួលយកចំណេះ
ដឹងពីប្រទេសជឿនលឿនលើពិភពលោក ក្នុងនោះមានអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ