ទំនាក់ទំនងរវាងវៀតណាម-កម្ពុជាជានិច្ចកាលបានពង្រឹងនិងពង្រីកលើគ្រប់វិស័យ
(VOV) /  
|
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាលោក Ngo Anh Dung (TTXVN) |
VOV-នាថ្ងៃទី២៩សីហានៅរាជធានីភ្នំពេញ ឆ្លើយសម្ភាសនៃស្ថានីយ៍ទូរទស្សន៍
ជាតិកម្ពុជា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាលោក Ngo Anh Dung បានវាយ
តំលៃទំនាក់ទំនងវៀតណាម-កម្ពុជាជានិច្ចកាលបានពង្រឹងនិងពង្រីកលើគ្រប់វិស័យ។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មវប្បធម៍សុខាភិបាលអប់រំ-បណ្ដុះបណ្ដាល
រវាងប្រទេសទាំងពីរកំពុងបានលើកកំពស់ស្មើនឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី សក្តិសមនឹងសក្ដានុភាពនិងឧត្តមភាពរបស់ប្រទេសនីមួយៗ។ ឯកអគ្គរដ្ឋទូតបាន
អះអាងថា ប្រជាជនវៀតណាមនឹងខំប្រឹងប្រែងរក្សាអភិវឌ្ឍន៍ទំនាក់ទំនងសាមគ្គីភាព
មិត្តភាពជាប្រពៃណីវៀតណាម-កម្ពុជាឡើងកំពស់ថ្មីតាមទិសស្លោក “ជិតខាងល្អ
មិត្តភាពជាប្រពៃណី សហប្រតិបត្តិការលើគ្រប់វិស័យ ចីរភាពយូរអង្វែង” ដើម្បី
ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ៕
-VOV