ទំនាក់ទំនងរវាងវៀតណាមជាមួយសមាជិកក្រុមប្រទេស G20 កាន់តែមានការវិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាពជាក់ស្តែង

ទំនាក់ទំនងរវាងវៀតណាមជាមួយសមាជិកក្រុមប្រទេស G20 កាន់តែមានការវិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាពជាក់ស្តែង - ảnh 1
ឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំនៅអាល្លឺម៉ង់ លោក Doan Xuan Hung

(VOVworld)-ចំពោះមុខសន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសនៃក្រុមបណ្តាខឿនសេដ្ឋ
 កិច្ចអភិវឌ្ឍន៍និងទើបលេចចេញជួរមុខ (G20) និងវេទិកាប្រមូលផ្តុំខឿនសេដ្ឋកិច្ច
ធំ​បំផុតលើពិភពលោកដែរ នឹងបានប្រព្រឹត្តទៅនៅទីក្រុង Bonn នៃ សាធារណរដ្ឋ
សហព័ន្ធអាល្លឺម៉ង់ ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី១៦និងទី១៧កុម្ភៈនោះ ឯកអគ្គរដ្ឋ
ទូតវៀត ណាមប្រចាំនៅអាល្លឺម៉ង់ លោក Doan Xuan Hung អញ្ជើញផ្តល់បទសម្ភាស
ជាមួយ សារព័ត៌មាន ដោយវាយតម្លៃអំពីតួនាទីរបស់ G20 និងទំនាក់ទំនងរវាងវៀត
ណាម ជាមួយបណ្តាប្រទេស G20 ផងដែរ។ យោងតាមលោក Doan Xuan Hung គឺ
ទំនាក់ ទំនងរវាងវៀតណាមជាមួយបណ្តាប្រទេស G20 កំពុងមានការវិវឌ្ឍន៍យ៉ាង
ល្អប្រសើរ ។ លោករូបនេះបានឲ្យដឹងថា ក្នុងឆ្នាំ២០១៧នេះ វៀតណាមទទួលបាន
ការអញ្ជើញ ចូលរួមសន្និសីទកំពូល G20 និងសន្និសីទពាក់ព័ន្ធនានាក្នុងនាមជាប្រ
ទេសម្ចាស់ “ផ្ទុះឆ្នាំ  APEC 2017” ។ នេះជាកិត្តយសផងនិងជាការទទួលខុសត្រូវ
របស់វៀតណាមក្នុងការ ចូលរួមរាល់សកម្មភាពសំខាន់របស់ពិភពលោក។ ស្តីពីខ្លឹម
សារនៃសន្និសីទរដ្ឋមន្ត្រី ការបរទេស G20 នាពេលខាងមុខ ឯកអគ្គរដ្ឋទូត Doan
Xuan Hung បានឲ្យដឹងថែម ទៀតថា នេះសកម្មភាពសំខាន់របស់ G20 ដែលរួម
ចំណែកសកម្មក្នុងការត្រៀមរៀប ចំឲ្យសន្និសីទកំពូលដែលនឹងប្រព្រឹត្តទៅនាខែ
កក្កដាខាងមុខ។ នៅក្នុងសន្និសីទនេះ វៀតណាមនឹងរួមសហការជាមួយប្រទេស
នានាជម្រុញការពិភាគ្សាលើបញ្ហាដែល ភាគីទាំងអស់ផ្តោតការយកចិត្តទុកដាក់
 ដូចបង្កើនទំនាក់ទំនងជាមួយដៃគូនានា ជួយ ឧបត្ថម្ភឲ្យប្រទេសកំពុងអភិវឌ្ឍន៍
អនុវត្តគោលដៅអភិវឌ្ឍន័និរន្តរភាពតាមរបៀបវារៈ២០៣០ និងពង្រឹងបរិយាកាស
សន្តិភាព ស្ថិរភាពក្នុងតំបន់និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ