តាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅជប៉ុន Hoang Lien Son ឲ្យដឹង
ថា៖ ដោយមានចំណងមិត្តភាពនិងការទុកចិត្តគ្នាទៅវិញទៅមករវាងប្រជាជនក៏ដូចជា រដ្ឋាភិបាលនៃប្រទេសទាំង ២ ទំនាក់ទំនងរវាងវៀតណាមនិងជប៉ុននឹងលើកកំពស់ថ្មី
១ជាពិតប្រាកដ។នេះគឺជាការអះអាងរបស់មន្ត្រីតំណាងជាច្រើននៃអង្គការជប៉ុនក្នុង
ឱកាសដំណើរទស្សនកិច្ចនិងបំពេញការងាររបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ
ជប៉ុន Doan Xuan Hung នៅខេត្ត Fukushima ខេត្ត Miyagi និង ខេត្ត Ibaraki ភាគឦសាន្ត
ជប៉ុនក្នុងរយៈពេលថ្មីៗនេះ។ក្នុងបណ្ដាជំនួបជាមួយថ្នាក់ដឹកនាំខេត្តតំបន់ឦសាន្តជប៉ុន
ឯកអគ្គរដ្ឋទូត Doan Xuan Hung បានអះអាងថា៖ វៀតណាមមានគោលបំណងរួមចំណែក
ចូលក្នុងកិច្ចការកសាងបណ្ដាខេត្តនៅតំបន់ឦសាន្តជប៉ុនឡើងវិញ ក្រោយពីគ្រោះម
ហន្តរាយរញ្ជួតដីរលកយក្យ Tsunami ។ ឯកអគ្គរដ្ឋទូតបានចាត់ ទុកថា៖កិច្ចសហប្រតិ
បត្តិការលើវិស័យកសិកម្មនិងការទទួលពលករវៀតណាមទៅធ្វើការនៅបណ្ដាខេត្តនៅ
តំបន់ឦសាន្តជប៉ុនគឺជារវិធីមួយដើម្បីវៀតណាមចូលរួមក្នុងដំណើរការកសាងឡើវិញ
របស់ជប៉ុន។ ក្នុងឱកាសនេះដែរ គណៈប្រតិភូវៀតណាមបានជួបប្រាស្រ័យជាមួយ
សមាគមមិត្តភាពជប៉ុនវៀតណាមនៃខេត្ត Fukushima និងខេត្ត Ibaraki ជួបជាមួយនិស្សិត
វៀតណាមនៅទីក្រុង Sendai ខេត្ត Miyagi ផងដែរ៕