ទំនាក់ទំនងរវាងវៀតណាមនិងសហភាពអឺរ៉ុប (EU) បន្តអភិវឌ្ឍន៍ជាវិជ្ជមាន

(VOVWORLD) - ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែកុម្ភៈ នាព្រឹកថ្ងៃទី ១៨ ខែកុម្ភៈ នៅទីក្រុងហាណូយ អនុប្រធានប្រតិបត្តិនៃគណៈកម្មាធិការអឺរ៉ុប (EC) លោក Frans Timmermans បានជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រី Le Van Thanh។ 
ទំនាក់ទំនងរវាងវៀតណាមនិងសហភាពអឺរ៉ុប (EU) បន្តអភិវឌ្ឍន៍ជាវិជ្ជមាន - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Le Van Thanh ទទួលស្វាគមន៍អនុប្រធានប្រតិបត្តិនៃគណៈកម្មាធិការអឺរ៉ុប (EC) លោក Frans Timmermans (រូបថត៖ Lam Khanh/TTXVN)

ក្នុងជំនួបនេះ ភាគីទាំងពីរបានអះអាងថា ទំនាក់ទំនងរវាងវៀតណាម - EU កំពុងអភិវឌ្ឍន៍ប្រកបដោយភាពវិជ្ជមាន។ ក្នុងបរិបទដែលវៀតណាមនិងបណ្តាប្រទេស EU កំពុងបើកទ្វារស្តារឡើងវិញជាបណ្តើរនូវសកម្មភាពសេដ្ឋកិច្ច សង្គមនិងពាណិជ្ជកម្មអន្តរជាតិ ឧបនាយករដ្ឋមន្ត្រី Le Van Thanh បានស្នើ EU និងបណ្តាប្រទេសជាសមាជិកបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ទំនិញវៀតណាមនាំចេញទៅកាន់ទីផ្សារ EU; ស្នើឱ្យគណៈកម្មការអឺរ៉ុបគាំទ្រដល់ការសម្រេចរួចរាល់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) ដើម្បីបង្កើតកម្លាំងចលករ សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងភាគីទាំងពីរ។ លោកអនុប្រធាន Frans Timmermans បានអះអាងថា EU យកចិត្តទុកដាក់ចំពោះទំនាក់ទំនងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម;មានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យអាកាសធាតុ ដើម្បីអនុវត្តន៍លទ្ធផលនៃអនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៦ (COP26)។ យ៉ាងណាមិញ EU ត្រៀមជាស្រេច គាំទ្រនិងជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម តាមរយៈដើមទុនវិនិយោគឯកជន រាល់ប្រភពធនធានរបស់ EU ក៏ដូចជាប្រភពហិរញ្ញវត្ថុអន្តរជាតិ។ ភាគីទាំងពីរក៏បានចែករំលែកទស្សនៈស្តីពីបញ្ហាអន្តរជាតិនិងតំបន់ដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ