ទំនាក់ទំនងរវាងវៀតណាមនិងអ៊ីតាលីកំពុងរីកចម្រើនយ៉ាងសកម្ម

(VOVWORLD) - ឯកអគ្គរដ្ឋទូតលោកស្រី Nguyen Thi Bich Hue បានជម្រាបថា ទំហំ ពាណិជ្ជកម្មរវាងវៀតណាមនិងអ៊ីតាលីបានកើនឡើង៣ដងក្នុងរយៈពេល១០ឆ្នាំ កន្លងទៅ ពី១,៥ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០០៩ ឡើងដល់ទី៤,៦ពាន់លាន ដុល្លាអាមេរិកនាឆ្នាំ២០១៨។
ទំនាក់ទំនងរវាងវៀតណាមនិងអ៊ីតាលីកំពុងរីកចម្រើនយ៉ាងសកម្ម - ảnh 1 (រូបថត៖ TTXVN)

ឆ្លងកាត់រយៈពេល៤៥ឆ្នាំចាប់ពីការបង្កើតទំនាក់ទំនងការទូតនិងរយៈពេល៥ឆ្នាំចាប់ពីការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រមក ទំនាក់ទំនងរវាងវៀត ណាមនិងអ៊ីតាលីនៅតែកំពុងអភិវឌ្ឍន៍យ៉ាងសកម្មនិងទូលំទូលាយលើគ្រប់វិស័យ។ នោះគឺការអះអាងរបស់ឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំអ៊ីតាលីលោកស្រី Nguyen Thi Bich Hue នាពេលឆ្លើយបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌ មាន វៀតណាមប្រចាំអ៊ីតាលី ក្នុងឱកាសដែលនាយករដ្ឋមន្រ្តីអ៊ីតាលីលោក Giuseppe Conte នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងចូលរួម “កិច្ចសន្ទនាជាន់ខ្ពស់ស្ដីពីទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន-អ៊ីតាលី” លើកទី៣ នៅរដ្ឋ ធានីហាណូយចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៦ ខែមិថុនា ខាងមុខ។

        ឯកអគ្គរដ្ឋទូតលោកស្រី Nguyen Thi Bich Hue បានជម្រាបថា ទំហំ ពាណិជ្ជកម្មរវាងវៀតណាមនិងអ៊ីតាលីបានកើនឡើង៣ដងក្នុងរយៈពេល១០ឆ្នាំ កន្លងទៅ ពី១,៥ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០០៩ឡើងដល់ទី៤,៦ពាន់លាន ដុល្លាអាមេរិកនាឆ្នាំ២០១៨។ វៀតណាមកំពុងជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ អ៊ីតាលីនៅអាស៊ាន ហើយអ៊ីតាលីក៏ជាដៃគូពាណិជ្ជកម្មធំទី៣របស់វៀតណាម ក្នុងសហភាពអឺរ៉ុប (EU)។ តំបន់ជាច្រើននៃប្រទេសទាំងពីរបានតភ្ជាប់គ្នាដើម្បី សហប្រតិបតិ្តការដូចជារវាងខេត្ត Binh Duong ជាមួយតំបន់ Emilia Romagna ខេត្ត Ba Ria – Vung Tau ជាមួយតំបន់ Veneto និងទីក្រុងហាណូយជាមួយ ទីក្រុង Lazio ជាដើម។

        ឯកអគ្គរដ្ឋទូតលោកស្រី Nguyen Thi Bich Hue ក៏បានជម្រាបថែមទៀថា កិច្ចសន្ទនាជាន់ខ្ពស់អាស៊ាន-អ៊ីតាលីអំពីកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច ជាវេទិកា សំខាន់ដែលតភ្ជាប់ដោយផ្ទាល់រវាងថ្នាក់ដឹកនាំរដ្ឋាភិបាលនិងសហគ្រាសនៃ បណ្ដាប្រទេសអាស៊ាននិងអ៊ីតាលី។ តាមរយៈកិច្ចសន្ទនានេះ សហគមន៍ធុរជន អ៊ីតាលីនឹងយល់ដឹងបន្ថែមអំពីផលប្រយោជន៍ពាណិជ្ជកម្មនិងវិនិយោគជាមួយ ប្រទេសអាស៊ាននានាដែលក្នុងនោះមានវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ