ទំនាក់ទំនងរវាងវៀតណមនិងឥណ្ឌាអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា

ទំនាក់ទំនងរវាងវៀតណមនិងឥណ្ឌាអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌាលោក Nguyen Thanh Tan

(VOVworld) - ដំណើរទស្សនកិច្ចនៅវៀតណាមរបស់រដ្ឋមន្រ្តីក្រសួងការបរទេស
ឥណ្ដាលោកស្រី Sushma Swaraj ចាប់ពីថ្ងៃទី២៥ដល់ទី២៦ សីហា នឹងបង្កើតកម្លាំង
ចលករថ្មីសំរាប់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រដែលកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាដោយ
ឥតឈប់ឈរ។ក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌាលោក
Nguyen Thanh Tan​ បានឆ្លើយសម្ភាសន៍ជាមួអគ្គនិពន្ធនាយកទំព័រកាសែតអេឡិច
ត្រូនិច “India Writes Network”។លោក Nguyen Thanh Tan បានឲ្យដឹងថា ដំណើរ
ទស្សនកិច្ចរបស់លោកស្រី​ Swaraj មានសារៈសំខាន់ណាស់ពីព្រោះនេះជាលើក
ដំបូងដែលលោកស្រីមកដល់វៀតណាមក្រោយពីរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង
នៅឥណ្ឌា។តាមលោក Nguyen Thanh Tan​ ថា ប្រទេសទាំង២កំពុងរក្សាទំនាក់ទំនង
ដៃគូយុទ្ធសាស្រ្តដ៏ល្អប្រសើរ។ប្រធានាធិបតីឥណ្ឌាលោក Pranab Mukherjee នឹង
អញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមនាពេលឆាប់ៗ នោះគឺជាការអះអាង
អំពីគោលនយោបាយជាមួយវៀតណាមរបស់រដ្ឋាភិបាលឥណ្ឌា។លោក Nguyen
Thanh Tan បានសង្កត់ធ្ងន់ថា វៀតណាមបន្តគាំទ្រគោលនយោបាយ “ឆ្ពោះទៅបូព៌ា”
របស់ឥណ្ដា និងជាមិត្តដ៏ស្មោះត្រង់របស់ New Delhi ជានិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ