ទំនាក់ទំនងរវាងអាមេរិកិនងរុស្ស៊ីមុនសន្និសីទកំពូល G-20
|
អតីតចារបុរសអាមេរិក លោក Edward Snowden ទទួលបាន លិខិតចុះឈ្មោះស្នាក់នៅបណ្តោះអាសន្នជាផ្លូវការនៅរុស្ស៊ី។ (Image: Vietnamplus) |
(VOVworld) – អតីតចារបុរសអាមេរិក លោក Edward Snowden ទទួលបានលិខិតចុះឈ្មោះ
ស្នាក់នៅបណ្តោះអាសន្នជាផ្លូវការនៅរុស្ស៊ី។ តាមមេធាវីរបស់ Snowden លោក Anatoly
Kucherena បានឲ្យដឹងថា៖ ស្ថាប័នអន្តោប្រវេសន៍សហព័ន្ធរុស្ស៊ីបានផ្តល់លិខិតចុះឈ្មោះ
ស្នាក់នៅបណ្តោះអាសន្នសំរាប់ Snowden ក្នុងរយៈពេល ១ ឆ្នាំ។ ក្នុងពេលនោះ រឿងហេតុ
Snowden បានបន្តជះឥទ្ធិពលអាក្រក់ដល់ទំនាក់ទំនងរវាងរុស្ស៊ី-អាមេរិក។ នាថ្ងៃទី ៦ សីហា
វិមានសបា ប្រកាសថា៖ ប្រធានាធិបតីអាមេរិក លោក Barack Obama កំពុងពិនិត្យមើលការ ចូលរួមសន្និសីទកំពូលនៃក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹងលេច ចេញជួរមុខ
លើសកលលោក (G-20) ដែលនឹងត្រូវបានរៀបចំឡើង នាខែ កញ្ញា នៅទីក្រុង St.Petersburg រុស្ស៊ីដែរឬទេ។ សេចក្តីប្រកាសពោលខាងលើក៏បានលើកច្បាស់ថា៖ វិមានសក៏នឹងពិនិត្យ
មើលការដែល ប្រធានាធិបតី Obama នឹង លុបចោលជំនួបកំពូលជាមួយសមភាគីរុស្ស៊ី
លោក Vladimir Putin ដែរឬទេ។
|
ប្រធានាធិបតីអាមេរិក លោក Barack Obama និងសមភាគីរុស្ស៊ី លោក Vladimir Putin
(Image: VOVonline) |
ដោយមិនអើពើរដល់ភាពតានតឹងនិងការខ្វែងគំនិតចំពោះ ការដែល អតីតចារបុរស
អាមេរិក លោក Edward Snowden ទើបនឹងទទួលបានលិខិតចុះឈ្មោះស្នាក់នៅបណ្តោះ
អាសន្នក្នុងរយៈពេល ១ ឆ្នាំ នៅរុស្ស៊ី បណ្ដារដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីក្រសួងការពារ
ប្រទេសរបស់អាមេរិកនិងរុស្ស៊ីនៅ បន្តដំណើរការជំនួប តាមផែនការ ក្នុងសប្តាហ៍កនេះ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Jen Psaki បានឲ្យដឹងថា៖ រដ្ឋមន្ត្រីការ
បរទេសអាមេរិក លោក John Kerry រដ្ឋមន្ត្រីក្រសួងការពារប្រទេស លោក Chuck Hagel នឹងជួបជាមួយសមភាគីទាំង ២ រូបរបស់រុស្ស៊ីគឺ លោក Sergey Lavrov និង លោក Sergei
Shoigu នៅរដ្ឋធានី វ៉ាស៊ីនតោន នាថ្ងៃទី ៩ សីហា ខាងមុខ។ របៀបវារៈនឹងប្រមូលផ្តុំទៅ
លើការរៀបចំសំរាប់សន្និសីទកំពូលនៃក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹង
លេចចេញជួរមុខលើសកលលោក (G-20) នៅទីក្រុង St.Petersburg រុស្ស៊ី ការព្រមព្រៀង
ថ្មីអំពីការកាត់បន្ថយអាវុធនុយក្លេអ៊ែរ ក៏ដូចជា ការខំប្រឹងប្រែងបញ្ឈប់សង្គ្រាមស៊ីវិលនៅ
ស៊ីរី បញ្ហានៅ អាហ្វហ្គានីស្ថាន និងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ការដែល រុស្ស៊ីផ្តល់លិ
ខិត ស្នាក់នៅបណ្តោះអាសន្នសំរាប់អតីតចារបុរសអាមេរិក Snowden ក៏នឹងត្រូវបាន ពិភាក្សាក្នុងការសន្ទនាលើកនេះ ផងដែរ។
ទាក់ទិនដល់ទំនាក់ទំនងរវាងអាមេរិកនិងរុស្ស៊ី នាថ្ងៃទី ៦ សីហា ប្រធានាធិបតី អាមេរិក
លោក Barack Obama បានអះអាងថា៖ លោកនឹងចូលរួមសន្និសីទ កំពូល G-20 នៅរុស្ស៊ី ដែលគ្រោងនឹងប្រព្រឹត្តទៅនាខែ កញ្ញា ខាងមុខ។ ប៉ុន្តែ លោក Obama មិនបានផ្តោត់ទៅ
លើលទ្ធភាពជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែរឬទេ។ លោក Obama ក៏បានសម្តែងនូវការអស់សង្ឈឹម របស់ខ្លួនចំពោះកាយវិការរបស់រុស្ស៊ីចំពោះរឿងហេតុ
Snowden ផងដែរ៕