ទំនាក់ទំនងរុស្ស៊ី-អាមេរិកផ្លាស់ប្តូរដោយការបណ្តុបបណ្តាក់គំនិតអត្តនោម័តដោយឯកតោភាគី


ទំនាក់ទំនងរុស្ស៊ី-អាមេរិកផ្លាស់ប្តូរដោយការបណ្តុបបណ្តាក់គំនិតអត្តនោម័តដោយឯកតោភាគី - ảnh 1
ទំនាក់ទំនងរុស្ស៊ី-អាមេរិកផ្លាស់ប្តូរដោយការបណ្តុបបណ្តាក់គំនិតអត្តនោម័តដោយឯកតោភាគី (VNA)

(VOVworld) – ថ្លែងមតិនារសៀលថ្ងៃទី ១៦ តុលា នៅរដ្ឋ Goa (ឥណ្ឌា) នៅ
សន្និសីទកាសែតស្តីពីលទ្ធផលនៃសន្និសីទកំពូលលើកទី ៨ នៃក្រុមបណ្ដាខឿន
 សេដ្ឋកិច្ចទើបនឹងលេចចេញ (BRICS) ប្រធានាធិបតីរុស្ស៊ី លោក Vladimir
 Putin បានអះអាងថា៖ ទំនាក់ទំនងរវាងរុស្ស៊ីនិងអាមេរិកផ្លាស់ប្តូរដោយសារ
 ឧបាយកលបណ្តុបបណ្តាក់គំនិតអត្តនុម័តដោយឯកតោភាគីលើពិភព
លោកទាំងមូល។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបដិសេធ
សម្មតិកម្មដែល ថា៖ បញ្ហានៅស៊ីរីបានផ្លាស់ប្តូរទំនាក់ទំនងរវាងរុស្ស៊ីនិង
អាមេរិក។ លោកបានអះអាងថា៖ ការខំប្រឹងប្រែងរបស់អាមេរិកក្នុងការ
ដាក់គំនិតអត្តនុម័តរបស់ខ្លួនទៅលើពិភពលោកទាំងមូលទៅវិញទេដែល
ធ្វើឲ្យទំនាក់ទំនងទ្វេរភាគីផ្លាស់ប្តូរ។ ថ្នាក់ដឹកនាំរុស្ស៊ីរូបនេះបានសង្កត់ធ្ងន់
ទៀតថា៖ ទំនាក់ទំនងរវាងរុស្ស៊ីនិងអាមេរិកអាក្រកទៅៗចាប់ តាំងពីពេល
អាមេរិកនិងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ចាប់ផ្តើម
យុទ្ធនាការវាយប្រហារតាមផ្លូវអាកាសទៅលើ Yugoslavia នាខែមិនា ឆ្នាំ
១៩៩៩ មក។ នេះគឺជាការវាយប្រហារតាមផ្លូវអាកាសដំបូងរបស់ NATO
តម្រង់ទៅលើ ប្រទេសអឺរ៉ុបមួយដែលមានអធិបតេយ្យភាព។ ប៉ុន្តែ ថ្នាក់
ដឹកនាំរុស្ស៊ីមានគោលបំណងថា៖ទំនាក់ទំនងរវាងម៉ូស្គូនិងវ៉ាស៊ីនតោន
អាចត្រូវបានកែលំអរបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីអាមេរិកនា
ថ្ងៃទី ៨ វិច្ឆិកា ខាងមុខ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ