ទំនាក់ទំនងវៀតណាម - ជប៉ុនកំពុងមានភាពរឹងមាំយ៉ាងខ្លាំងដែលមិនធ្លាប់មានពីមុនមក

(VOVWORLD) - ទំនាក់ទំនងវៀតណាម - ជប៉ុនមានភាពរឹងមាំដែលមិនធ្លាប់មានតាំងពីមុនមកនិងមានសក្តានុពលខ្លាំងគួរឲ្យកត់សម្គាល់។ 
ទំនាក់ទំនងវៀតណាម - ជប៉ុនកំពុងមានភាពរឹងមាំយ៉ាងខ្លាំងដែលមិនធ្លាប់មានពីមុនមក  - ảnh 1 លោក Yoshida Tomoyuki ប្រធាននាយកដ្ឋានសារព័ត៌មាន ឧបការីរដ្ឋមន្រ្តីការបរទេស និងជាអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីជប៉ុន នៅក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី ១៩ ខែតុលា នៅទីក្រុងហាណូយ

នេះជាការបញ្ជាក់អះអាងរបស់លោក Yoshida Tomoyuki ប្រធាននាយកដ្ឋានសារព័ត៌មាន ឧបការីរដ្ឋមន្រ្តីការបរទេស និងជាអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីជប៉ុន នៅក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី ១៩ ខែតុលា នៅទីក្រុងហាណូយ។

នៅក្នុងសន្និសីទកាសែត លោក Yoshida Tomoyuki បានជូនដំណឹងអំពីសកម្មភាព របស់លោកនាយករដ្ឋមន្រ្តី Suga Yoshihide ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច របស់លោកនៅវៀតណាម ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែតុលា ដោយបានបញ្ជាក់ថា ការដែលលោកនាយករដ្ឋមន្រ្តី Suga Yoshihide បានជ្រើសរើសវៀតណាមជាប្រទេសដើមដំបូងក្នុងដំណើរទស្សនកិច្ចបរទេស បន្ទាប់ពីបានចូលកាន់តំណែងគឺបង្ហាញពីសារសំខាន់របស់ជប៉ុនចំពោះវៀតណាម ព្រមទាំងសង្កត់ធ្ងន់លើសក្តានុពលដ៏អស្ចារ្យនៃទំនាក់ទំនងជប៉ុន - វៀតណាមនាពេលអនាគតផងដែរ។

“វៀតណាមគឺជាដៃគូសំខាន់របស់ជប៉ុននិងដើរតួនាទីយ៉ាងសំខាន់ក្នុងយុទ្ធសាស្ត្រមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកប្រកបដោយសេរីភាពនិងបើកចំហរបស់ជប៉ុន។ វៀតណាមមានទស្សនៈដូចគ្នាជាមួយជប៉ុនស្តីពីសេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅក្នុងតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក។ រដ្ឋាភិបាលជប៉ុនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយវៀតណាម។ ទំនាក់ទំនងទ្វេភាគីមានសក្តានុពលខ្លាំងនាពេលអនាគត។ នោះគឺជាសារដែលលោកនាយករដ្ឋមន្រ្តី Suga ចង់បង្ហាញក្នុងពេលបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម”។ នេះបើយោងតាមប្រសាសន៍របស់លោក Yoshida Tomoyuki។

យោងតាមលោក Yoshida Tomoyuki  វៀតណាមគឺជាទិសដៅវិនិយោគដ៏សំខាន់មួយរបស់ជប៉ុននៅក្នុងតំបន់ ដែលមានសហគ្រាសជប៉ុនជាច្រើនកំពុងប្រតិបត្តិការនៅវៀតណាម។ ប្រទេសទាំងពីរនឹងជំរុញការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ដើម្បីកុំឲ្យមានការពឹងផ្អែកលើប្រភពផ្គត់ផ្គង់ផលិតផលតែមួយគត់ឲ្យទាល់តែសោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ