ទំនាក់ទំនងវៀតណាម-កម្ពុជាកាន់តែអភិវឌ្ឍន៍ល្អប្រសើ ពីមួយថ្ងៃទៅមួយថ្ងៃ

ទំនាក់ទំនងវៀតណាម-កម្ពុជាកាន់តែអភិវឌ្ឍន៍ល្អប្រសើ ពីមួយថ្ងៃទៅមួយថ្ងៃ - ảnh 1
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh និងសមភាគីកម្ពុជា លោក ហោ ណាំហុង។ (Image: VOV)

(VOVworld) – សម័យប្រជុំពេញអង្គរនៃកិច្ចប្រជុំលើកទី ១៣ គណៈកម្មាធិការចំរុះ
វៀតណាម-កម្ពុជាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវប្បធម៌វិទ្យាសាស្ត្រនិង បច្ចេកទេសបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១១ កុម្ភៈ ក្រោមការធ្វើជាធិបតីរបស់ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh
 និងសមភាគីកម្ពុជា លោក ហោ ណាំហុង។ ក្នុងកិច្ចប្រជុំលើកនេះ ភាគីទាំង ២ បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ សេដ្ឋកិច្ច ពាណិជ្ជកម្មនិង
វិនិយោគ ជាដើម។ ភាគីទាំង ២ ក៏បានអះអាងប្តេជ្ញាសម្រេចការងារខ័ណ្ឌសៅម៉ា បោះបង្គោលព្រំដែនយ៉ាងឆាប់ៗ សហការយ៉ាងជិតស្និតក្នុងការងារស្វែងរកនិងធ្វើ មាតុភូមិនិវត្តអិដ្ឋធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីជីវិតនៅកម្ពុជា។ វៀតណាមនិងកម្ពុជាអះអាងជាថ្មីម្តងទៀតនូវគោលការណ៍មិនអនុញ្ញាត្តឲ្យកំលាំង
អមិត្តណាមួយប្រើប្រាស់ដែនដីរបស់ប្រទេសណាដើម្បីធ្វើសកម្មភាពបំផ្លិចបំផ្លាញ
សន្តិសុខនៃប្រទេសជិតខាង។ ថ្នាក់ដឹកនាំទាំង ២ រូប បានចុះហត្ថលេខាលើកិច្ចព្រម
ព្រៀងនៃសម័យប្រជុំលើកទី ១៣។តាមនោះ សម័យប្រជុំលើកទី ១៤ នៃគណៈកម្មា
ធិការចំរុះវៀតណាម-កម្ពុជានឹងត្រូវបាន រៀបចំឡើងនៅវៀតណាម​នាឆ្នាំ ២០១៥។
នាថ្ងៃដ៏ដែល ឧបនាយករដ្ឋមន្ត្រីវៀត ណាម លោក Pham Binh Minh បានជួបសម្តែង
នូវការគួរសមនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុនសែន ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ