|
លោក Fidel Castro លើកទង់រំដោះនៅខេត្ត Quang Tri ភាគកណ្ដាលវៀតណាមក្នុងដំណើរទស្សនកិច្ចរបស់លោកនៅទីនេះកាលពីឆ្នាំ១៩៧៣ (រូបថត៖TTXVN) |
(VOVworld) - អតីតប្រធានរដ្ឋលោក Fidel Castro ជានិមិត្តរូបដិវត្តន៍របស់គុយបា
បានលាចាកលោកនាយប់ថ្ងៃទី២៥ វិច្ឆិកា នៅរដ្ឋធានី La Habana ក្នុងជន្មាយុ៩០ឆ្នាំ។
ចំពោះវៀតណាម លោក Fidel មានមនោសញ្ចេតនាដ៏ពិសេសណាស់។លោកចាត់
ទុកការគាំទ្រវៀតណាមដូចការគាំទ្របុព្វហេតុរបស់គុយបា ហើយអ្វីៗទាំងអស់
ដែលវៀតណាមត្រូវការនោះគឺគុយត្រៀមខ្លួនជាស្រេចជានិច្ច។ប្រការនេះត្រូវបាន
បង្ហាញតាមឃ្លារបស់លោកដែលថា “ដើម្បីវៀតណាម គុយបាត្រៀមខ្លួនជាស្រេច
បូជាសាច់ឈាមរបស់ខ្លួន”។លោក Nguyen Duy Cuong អនុប្រធាន អចិន្ត្រៃសមា
គមន៍មិត្តភាពវៀតណាម-គុយបាឲ្យដឹងថា៖
“ក្នុងសម័យសង្គ្រាម គុយបា ជានិច្ចកាលជាទីបង្អែកទាំងខាងស្មារតីនិងសម្ភារៈ
ចំពោះវៀតណាម ជួយវៀតណាមបើកទូលាយទំនាក់ទំនងជាមួយប្រទេសនៅទ្វីប
អាមេរិក ហើយជាស្ពានតភ្ជាប់នៃចលនាសាមគ្គីជាមួយវៀតណាមនៅតំបន់
អាមេរិកឡាទីន។ដូចទៅនឹងការដែលលោក Fidel បានមានប្រសាសន៍ថាទំនាក់
ទំនងវៀត ណាម-គុយបាជាទំនាក់ទំនងគំរូក្នុងពិភពលោកសម័យកាល”។
ទំនាក់ទំនងវៀតណាម-គុយបាត្រូវបានថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបង្កើត
គ្រឹះស្ថាន ក្នុងនោះជាពិសេសគឺតួនាទីរបស់ប្រធានរដ្ឋលោក Fidel Castro និង
ប្រធាន រដ្ឋលោកហូជីមិញ។លោក Nguyen Duy Cuong បានលើកច្បាស់ថា៖
“ទំនាក់ទំនងវៀតណាម-គុយបានាពេលខាងមុខពឹងផ្អែកយ៉ាងខ្លាំងទៅលើ
អង្គការ បក្ស និងប្រជាជននៃប្រទេសទាំងពីរ។បក្ស រដ្ឋវៀតណាមមានឃ្លាថា
“ជួយឧបត្ថម្ភគុយបាជាបទបញ្ជារបស់បះដូង" ហើយយើងតែងតែមានកម្មវិធី
ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ”៕