ទំនាក់ទំនងវៀតណាម-ចិននាំមកនូវផលប្រយោជន៍ពិតប្រាកដជូនប្រជាជននៃប្រទេស ទាំងពីរ

(VOVWORLD) - ដំណើរទស្សនកិច្ចគឺសំដៅបន្តសន្ទុះនៃការជួបប្រាស្រ័យដ៏ជិតស្និទ្ធរវាងបក្សទាំងពីរ ប្រទេសទាំងពីរក្រោយពីមហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមលើកទី១៣ រួម ចំណែកបង្កើនជំនឿទុកចិត្តនយោបាយ។ 

ទំនាក់ទំនងវៀតណាម-ចិននាំមកនូវផលប្រយោជន៍ពិតប្រាកដជូនប្រជាជននៃប្រទេស ទាំងពីរ - ảnh 1ដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son ជួបជាមួយរដ្ឋមន្រ្តីការបរទេសចិន
លោក Wang Yi នៅខាងក្រៅកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិននិងកិច្ចប្រជុំរដ្ឋមន្រ្តីអំពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៦ កាលពីខែមិថុនាឆ្នាំ២០២១។ (រូបថត៖ VNA)
តបតាមសេចក្ដីអញ្ជើញរបស់ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son នឹងអញ្ជើញទៅ បំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២ដល់ទី៤ ខែធ្នូ។ នៅពេលឆ្លើយបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន វៀតណាម អំពីទំនាក់ទំនង រវាងបក្សទាំងពីរ ប្រទេសទាំងពីរនាពេលកន្លងមក ក៏ដូចជាអត្ថន័យនៃដំណើរទស្សន កិច្ច ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំចិន លោក Pham Sao Mai បានបញ្ជាក់ថា ដំណើរ ទស្សនកិច្ចមានអត្ថន័យដ៏សែនសំខាន់ ដែលបានបង្ហាញក្រោមទិដ្ឋភាពជាច្រើន។ ដំណើរទស្សនកិច្ចគឺសំដៅបន្តសន្ទុះនៃការជួបប្រាស្រ័យដ៏ជិតស្និទ្ធរវាងបក្សទាំងពីរ ប្រទេសទាំងពីរក្រោយពីមហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមលើកទី១៣ រួម ចំណែកបង្កើនជំនឿទុកចិត្តនយោបាយ។ ដំណើរទស្សនកិច្ចអនុវត្តន៍ប្រកបដោយ ប្រសិទ្ធភាពនូវការយល់ដឹងរួមរវាងថ្នាក់ដឹកនាំនៃបក្សទាំងពីរ ប្រទេសទាំងពីរ បណ្ដា កិច្ចព្រមព្រៀងទ្វេភាគី ក៏ដូចជាលទ្ធផលនៃសម័យប្រជុំលើកទី១៣គណៈកម្មការដឹកនាំ កិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-ចិន រួមចំណែកនាំ ទំនាក់ទំនងមិត្តភាពនិងកិច្ច សហប្រតិបត្តិការដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងវៀតណាមនិងចិន ឲ្យរីក ចម្រើនកាន់តែស៊ីជម្រៅនិងជាក់ស្ដែងថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ