ទំនាក់ទំនងវៀតណាម-ឆែកបន្តអភិវឌ្ឍន៍ឡើងកំពស់ថ្មី

(VOVWORLD) - នាថ្ងៃទី៧ មិថុនា ពិធីទទួលបដិសណ្ឋាកិច្ចប្រធានាធិបតី សាធារណៈរដ្ឋឆែកលោក Milos Zeman ក្នុងឱកាសមកបំពេញទស្សនកិច្ចថ្នាក់រដ្ឋ នៅវៀតណាមតាមសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋលោក Tran Dai Quang បាន ប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ។

(VOVworld) - នាថ្ងៃទី៧ មិថុនា ពិធីទទួលបដិសណ្ឋាកិច្ចប្រធានាធិបតី សាធារណៈរដ្ឋឆែកលោក Milos Zeman ក្នុងឱកាសមកបំពេញទស្សនកិច្ចថ្នាក់រដ្ឋ នៅវៀតណាមតាមសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋលោក Tran Dai Quang បាន ប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ។នៅជំនួបចរចារបន្ទាប់ពីពិធីទទួល ថ្នាក់ដឹកនាំ ទាំងពីររូបបានផ្លាស់ប្ដូរមតិនិងឯកភាពលើវិធានការជំរុញកិច្ចសហប្រតិបតិ្តការ ទ្វេភាគីនាពេលខាងមុខ។

ទំនាក់ទំនងវៀតណាម-ឆែកបន្តអភិវឌ្ឍន៍ឡើងកំពស់ថ្មី - ảnh 1 ថ្នាក់ដឹកនាំទាំងពីររូបអញ្ជើញធ្វើកសិណសាក្សីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគី (រូបថត៖VOV)

        លើវិស័យនយោបាយកិច្ចការបរទេស ភាគីទាំងពីរឯកភាពលើការផ្លាស់ប្ដូរ គណៈប្រតិភូគ្រប់ជាន់ថ្នាក់និងបន្តសហការយ៉ាងស្អិតរមួតនៅវេទិកាតំបន់និងអន្តរជាតិនានាដូចជាអាស៊ាន ASEM EU និងអ.ស.ប។ប្រធានរដ្ឋលោក Tran Dai Quang បានស្នើឲ្យប្រធានាធិបតីលោក Milos Zeman គាំទ្រនិងជំរុញ ការចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) វៀតណាម-EU ហើយ ទទួលស្គាល់ខឿនសេដ្ឋកិច្ចទីផ្សាររបស់វៀតណាមឲ្យបានឆាប់ៗ។លើវិស័យ ពាណិជ្ជកម្មនិងវិនិយោគ ភាគីទាំងពីរបានឯកភាពលើខ្លឹមសារនានានៃសម័យ ប្រជុំអន្តររដ្ឋាភិបាលវៀតណាម-ឆែកដែលគ្រោងនឹងប្រព្រឹត្តទៅនាដើមឆ្នាំ២០១៨ ។ក្រៅពីនោះ ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យ ផ្សេងៗទៀតដូចជាសុខាភិបាល អប់រំ វប្បធម៌ ទេសចរណ៍និងការពារជាតិផងដែរ។

        ស្ដីពីបញ្ហាសមុទ្រខាងកើត ថ្នាក់ដឹកនាំទាំងពីររូបបានសង្កត់ធ្ងន់លើសារ សំខាន់នៃការរក្សាសន្តិភាព ស្ថិរភាពនៅសមុទ្រខាងកើត ដោយចាត់ទុកថា ជំលោះទាំងអស់ចាំបាច់ត្រូវបានដោះស្រាយដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ ដែលក្នុងនោះមានអនុសញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ សេចក្ដីថ្លែង ការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងឆ្ពោះទៅ ការចុះហត្ថលេខាលើក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) យ៉ាងឆាប់ៗ។

ទំនាក់ទំនងវៀតណាម-ឆែកបន្តអភិវឌ្ឍន៍ឡើងកំពស់ថ្មី - ảnh 2 (រូបថត៖VOV)

        ក្នុងសន្និសីទកាសែតបន្ទាប់នោះ ប្រធានរដ្ឋលោក Tran Dai Quang បាន អះអាងថា៖ “ដោយឈរលើគ្រឹះស្ថានដ៏រឹងមាំដេលត្រូវបានពូនជ្រុំដោយឥតឈប់ឈរនៃទំនាក់ទំនងមិត្តភាពប្រពៃណីក្នុងអំឡុង៦៧ឆ្នាំកន្លងទៅ កិច្ចសហប្រតិបតិ្តការ វៀតណាម-ឆែកនឹងបន្តអភិវឌ្ឍន៍ឡើងកំពស់ថ្មី។ហើយសហគមន៍ជនវៀតណាម នៅឆែកនឹងជាស្ពានតភ្ជាប់ចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរ”។

        សង្កត់ធ្ងន់លើប្រសិទ្ធភាពនៃដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ ប្រធានាធិបតីឆែកលោក Milos Zeman អះអាងថា៖

        “សហគ្រាសឆែកចំនួន៦៨ដែលរួមជាមួយខ្ញុំមកបំពេញទស្សនកិច្ចនៅវៀត ណាមលើកនេះ គឺភស្តុតាង សរឲ្យឃើញថា យើងខ្ញុំមានបំណងសហប្រតិ បត្តិការយ៉ាងជាក់ស្ដែងជាមួយវៀតណាម។នាថ្ងៃម្សិលមិញ នៅវេទិកាសហគ្រាស ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការចំនួន៧ ជា ពិសេសមានកិច្ចព្រមព្រៀងក្នុងតំលៃ២០លានដុល្លាអាមេរិកលើវិស័យកសាង មណ្ឌលទេសចរណ៍រមណីយដ្ឋាននៅភាគកណ្ដាលវៀតណាម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ