ទំនាក់ទំនងវៀតណាម-ថៃកំពុងអភិវឌ្ឍន៍ឡើងដល់កំពស់ថ្មី

(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតទំនាក់ទំនង ការទូតវៀតណាម-ថៃ (ថ្ងៃទី៦ សីហា) ឆ្លើយសម្ភាសន៍អ្នកយកព័ត៌មាននៃវិទ្យុសម្លេង
វៀតណាម អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Vu Hong Nam ប្រធានគណៈ
កម្មាធិការជាតិអំពីជនវៀតណាមនៅឯបរទេស បានអះអាងថា ក្រោយរយៈពេល
៤០ឆ្នាំ មិនធ្លាប់មានពេលណាដែលទំនាក់ទំនងរវាងវៀតណាម និងថៃអភិវឌ្ឍន៍
យ៉ាងល្អប្រសើរដូចបច្ចុប្បន្នេះ។ទន្ទឹមនឹងនោះ ប្រទេសទាំងពីរសហប្រតិបតិ្តការ
យ៉ាងស្អិតរមួតលើយន្តការតំបន់និងអន្តរជាតិ ជាពិសេសគឺក្នុង សមាគមន៍បណ្ដា
ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។សង្កត់ធ្ងន់ទៅលើអត្ថន័យ នៃទំនាក់ទំនងវៀត
ណាម ថៃក្នុងកិច្ចសហប្រតិបតិ្តការអាស៊ាន លោក Vu Hong Nam បានអះអាងថា៖
ទំនាក់ទំនងវៀតណាម-ថៃកំពុងអភិវឌ្ឍន៍ឡើងដល់កំពស់ថ្មី - ảnh 1
អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Vu Hong Nam (រូបថត៖VOV)

“វៀតណាមនិងថៃសុទ្ធតែជាខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ ខឿននយោបាយ
សកម្ម។ចំនួនប្រជាជននៃប្រទេសទាំងពីរស្រូបយកមួយភាគបីចំនួនប្រជាជននៃ
សហគមន៍អាស៊ានទាំងមូល។តំលៃ GDP នៃប្រទេសទាំងពីរក៏ស្រូបយកមួយភាគ
បីតំលៃ GDP សរុបរបស់អាស៊ានដែរ។ដោយហេតុនេះ កិច្ចសហប្រតិបតិ្តការរវាង
ប្រទេសទាំងពីរជះឥទ្ធិពលដ៏ធំធេងទៅលើកិច្ចសហប្រតិបត្តិការ ការ តភ្ជាប់រវាង
បណ្ដាប្រទេសក្នុងតំបន់រួមមានមីយ៉ាន់ម៉ា ឡាវ កម្ពុជា តាមនោះ រួមចំណែក
ជំរុញវឌ្ឍនភាពនៃសហគមន៍អាស៊ាន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ