ទំនាក់ទំនងវៀតណាមនិងកាណាដាមានការវិវឌ្ឍន៍យ៉ាងឆាប់រហ័ស
(VOVWORLD) -ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែមិថុនា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម នឹងអញ្ជើញទៅបំពេញ ទស្សនកិច្ចនៅប្រទេសកាណាដា និងចូលរួមកិច្ចប្រជុំកំពូលបើកទូលាយនៃក្រុម ប្រទេស G7 នៅទីក្រុង Quebec (ប្រទេសកាណាដា)។
អតីតឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅវៀតណាម លោក David Devine (រូបថត៖ TTXVN) |
អតីតឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅវៀតណាម លោក David Devine បាន ឱ្យដឹងថាដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងបរិបទដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងមានការវិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងបើកចំហរនូវកាលានុវត្តភាពថ្មីៗ ព្រមជាមួយនោះស្តែងចេញនូវការវាយតម្លៃខ្ពស់របស់ប្រទេសជាសមាជិកក្នុង G7 ចំពោះវៀតណាមក្នុងការស្វែង រកដំណោះស្រាយសំរាប់បញ្ហាសកលលោក។
ទន្ទឹមនឹងនេះ លោក David Devine បានឱ្យដឹងថាកិច្ចសហប្រតិបត្តិការលើវិស័យ អប់រំគឺជាផ្នែកមួយដ៏សំខាន់នៃទំនាក់ទំនងទ្វេភាគីវៀតណាម-កាណាដា។ ហេតុ ដូច្នេះហើយគប្បីបង្កលក្ខណៈងាយស្រួលឲ្យបានច្រើនទៀតសំរាប់និស្សិតវៀតណាមនិងបើកបន្ថែមរូបភាពនៃកិច្ចសហប្រតិបត្តិការផ្សេងៗទៀតដើម្បីផលប្រយោជន៍ដូចគ្នាក្នុងការផ្លាស់ប្តូរនិស្សិតនិងកម្មវិធីនិស្សិតស្រាវជ្រាវផងដែរ។
លោក David Devine ក៏បានអះអាងថានាពេលបច្ចុប្បន្នកាណាដាកំពុងខំប្រឹង ប្រែងពង្រីកពាណិជ្ជកម្មជាមួយវៀតណាមយោងតាមក្រុមនិងផ្នែកមុខទំនិញ ហើយខណៈដែល កិច្ចព្រមព្រៀង CPTPP ត្រូវបានដាក់ឱ្យប្រើប្រាស់ ប្រទេសទាំងពីរនឹងមានឱកាសជាច្រើនក្នុងការស្វែងរកសក្តានុភាពនិងជំរុញការ អភិវឌ្ឍលើគ្រប់វិស័យថែមទៀត៕