ទំនាក់ទំនងវៀតណាម-បារាំងមានលក្ខណះពិសេស
|
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang |
(VOV)_ក្នុងឱកាស ប្រធានាធិបតីបារាំង លោក Francois Hollande មកបំពេញ
ទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧កញ្ញាខាងមុខ ប្រធានរដ្ឋវៀតណាម
លោក Tran Dai Quang បានមានបទឆ្លើយសម្ភាសន៍ ទីភ្នាក់ងារសារព័ត៌មានបារាំង
AFP ស្ដីអំពីចំណុចសំខាន់ ក្នុងទំនាក់ទំនងវៀតណាម-បារាំង។វាយតំលៃអំពីទំនាក់ទំ
នងរវាងប្រទេសទាំងពីរ ប្រធានរដ្ឋ លោក Tran Dai Quang បានអះអាងថា៖នេះគឺជា
ទំនាក់ទំនងមានលក្ខណះពិសេស ដោយមានទំនាក់ទំនងជ្រាលជ្រៅក្នុងប្រវត្តិសាស្ត្រ
ពិសេសគឺរវាងប្រទេសឧស្សាហកម្មមួយអភិវឌ្ឍន៍ខ្លាំងក្លានៅអឺរ៉ុប និងប្រទេសកំពុង
អភិវឌ្ឍន៍សកម្មធ្វើសមាហរណកម្មអន្តរជាតិនៅទ្វីបអាស៊ី។ទំនាក់ទំនងមិត្តភាព កិច្ច
សហប្រតិបត្តិការរវាងប្រទេសទាំងពីរកំពុងត្រូវបានពង្រឹងនិងពង្រីកពីមួយថ្ងៃទៅ
មួយថ្ងៃ។ តាមរយៈការសម្ភាសន៍លើកនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានអះ
អាងជាថ្មីម្តងទៀតថា៖ វៀតណាមជានិច្ចកាលគាំទ្របារាំង ដើរតួនាទីសកម្ម និងស្ថាប
នាដើម្បីប្រទេសទាំងពីរអាចរួមវិភាគទាន ជាក់ស្ដែងថែមទៀត សំដៅការពារនិងជំ
រុញផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិ៕