ទំនាក់ទំនងវៀតណាម-បែលហ្ស៊ីកកំពុងអភិវឌ្ឍន៍ល្អប្រសើរ
|
ទំនាក់ទំនងវៀតណាម-បែលហ្ស៊ីកកំពុងអភិវឌ្ឍន៍ល្អប្រសើរ |
(VOV)_នេះគឺជាមតិឯកភាពរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen
Tan Dung និងនាយករដ្ឋមន្ត្រីបែលហ្ស៊ីក លោក Charles Michel ក្នុងជំនួបសន្ទនានា
ថ្ងៃទី២ ធ្នូ នៅទីក្រុង Brussel ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចរបស់នាយករដ្ឋ
មន្ត្រីវៀតណាមនៅបែលហ្ស៊ីក។ នាយករដ្ឋមន្ត្រីទាំងពីររូបបានពិភាក្សាអំពីការកំណត់
ទិសដៅធំៗក្នុងកិច្ចសហប្រិតបត្តិការរវាងវៀតណាម-បែលហ្ស៊ីក ឯកភាពអនុវត្តវិ
ធានការណ៍ដើម្បីជំរុញប្រសិទ្ធិភាពគំរោងការណ៍នានា ក្នុងវិស័យ៖សេដ្ឋកិច្ច វិទ្យា
សាស្ត្រ បច្ចេកទេស សេវាកម្ម គមនាគមន៍និងដឹកជញ្ជូន។ នាយករដ្ឋមន្ត្រីទាំងពីរ
រូបក៏បានឯកភាពបង្កើនទំនាក់ទំនងរវាងវៀតណាម និង EU គាំទ្រគ្នាទៅវិញទៅមក
នៅអង្គការសហប្រជាជាតិ អាស៊ាន ASEM និងអង្គការ Francophonie ។ នៅទីនេះ
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung និងនាយករដ្ឋមន្ត្រីបែលហ្ស៊ីក
លោក Charles Michel ក៏បានផ្លាស់ប្តូរអំពីស្ថានភាពក្នុងតំបន់និងអន្តរជាតិ ជូនដំ
ណឹងនិងចែករំលែកព័ត៍មានស្ដីអំពីបំរ៉ែបំរួលនៅសមុទ្រខាងកើត និងការប្រឆាំង
ភេរវកម្ម។ នាយករដ្ឋមន្ត្រីបែលហ្ស៊ីកសង្កត់ធ្ងន់ថា៖ បែលហ្ស៊ីកគាំទ្រការដោះស្រាយ
ជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី ដោយផ្អែកទៅលើការគោរពច្បាប់អន្តរ
ជាតិ អនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីអំពីច្បាប់សមុទ្រ ១៩៨២។
បន្ទាប់នោះ នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung មានជំនួបសន្ទនាជា
មួយប្រធានព្រឹទ្ធសភា លោកស្រី Christine Defraigne និងប្រធានសភាជាន់ទាប
លោក Siegfried Bracke ផងដែរ៕