ទំនាក់ទំនងវៀតណាម-សឹង្ហបុរីអភិវឌ្ឍន៍លើគ្រប់វិស័យ

ទំនាក់ទំនងវៀតណាម-សឹង្ហបុរីអភិវឌ្ឍន៍លើគ្រប់វិស័យ - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសឹង្ហបុរីលោក Tran Hai Hau (vnembassy-singapore.gov.vn)

        Vovworld-ទំនាក់ទំនងវៀតណាម-សឹង្ហបុរីអភិវឌ្ឍន៍លើគ្រប់វិស័យ។ ឯកអគ្គរដ្ឋ​ទូតវៀតណាមប្រចាំនៅសឹង្ហបុរីលោក Tran Hai Hau បានអះអាងដូច្នេះ​ក្នុងពេលឆ្លើយ
សម្ភាសអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម​ប្រចាំនៅសឹង្ហបុរីក្នុង
ឱកាសរំលឹកខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ
(១៩៧៣-២០១៣)។ ឯកអគ្គរដ្ឋទូត Tran Hai Hau បានចាត់ទុកថា ក្នុងឆ្នាំ២០១៣គូរ
ឲ្យចាប់អារម្មណ៍បំផុតក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគឺវិស័យ​វិនិយោគ។ ចំនួន
ទុន FDI សរុបរបស់សឹង្ហបុរីនៅវៀតណាមបានកើនឡើងដល់​២៩,២ពាន់លានដុល្លារ
អាមេរិក។ អំពីយថាទស្សន៍នៃទំនាក់ទំនងវៀតណាម-សឹង្ហបុរី ក្នុងឆ្នាំ២០១៤ ឯកអគ្គ
រដ្ឋទូត Tran Hai Hau បានចាត់ទុកថា ឆ្នាំ២០១៤​ជា​ឆ្នាំគន្លឹះដើម្បីបណ្ដាប្រទេស
សមាជិកអាស៊ានត្រៀមបង្កើតសហគមន៍អាស៊ាននិង​កិច្ចព្រមព្រៀងដៃគូអន្តរ
ប៉ាស៊ីហ្វិក (TPP) ក្នុងនោះវៀតណាមនិងសឹង្ហបុរីជាដៃគូ។ នេះជាលក្ខណៈងាយស្រួល
ជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរលើវិស័យទាំង​អស់ ពិសេសគឺទំនាក់ទំនង
សេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ