(VOVworld) - នាព្រឹកថ្ងៃទី១១ មិថុនា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានទទួលជួបសន្ទនាជាមួយលោក Gary Pruitt ប្រធានទីភ្នាក់ងារសារ ព័ត៌មាន AP របស់អាមេរិកនិងបណ្ដាអ្នកយកព័ត៌មាននិងបុគ្គលិកនៃទីភ្នាក់ងារសារព័ត៌មាននេះ
ដែលកំពុងមានវត្តមាននៅវៀតណាមដើម្បីរៀបចំការតាំងពិព័រណ៍រូបថតក្នុងឱកាស
រំលឹកខួបអនុស្សាវរីយ៍លើកទី២០នៃទិវាប្រក្រតីទំនាក់ទំនងវៀតណាម-អាមេរិក។លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ទំនាក់ទំនងវៀតណាម-អាមេរិកកំពុងមានការ
បោះជំហានដ៏គួរឲ្យកត់សំគាល់និងលើគ្រប់វិស័យ ដែលព្រឹត្តិការណ៍លេចធ្លោគឺជា
ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu
Trong នៅអាមេរិកនាពេលខាងមុខ។លោក Truong Tan Sang មានគោលបំណងថា
AP នឹងបន្តរួមវិភាគទានសំរាប់ទំនាក់ទំនងដៃគូ លើគ្រប់វិស័យរវាងវៀតណាមនិង
អាមេរិក បន្តឧទ្ទេសនាមរូបភាពប្រទេសវៀតណាម សកម្ម១ក៏ដូចជាគោលបំណង
នូវសន្តិភាព មិត្តភាពរបស់ប្រជាជនវៀតណាមជា មួយមិត្តភក្ដិទាំងឡាយលើពិភព
លោកទៀតផង។លោក Truong Tan Sang បានថ្លែងថា ទំនាក់ទំនងសហប្រតិបតិ្តការ
វៀតណាម អាមេរិកកំពុងឆ្ពោះទៅអនាគតដ៏ភ្លឺស្វាង១ ដែលពោរពេញទៅដោយ
យថាទស្សន៍ ដោយនាំមកនូវភាពសម្បូររុងរឿងនិងឆ្លើយតប ទៅនឹងបំណងប្រា
ថ្នារបស់ប្រជាជននៃប្រទេសទាំង២ក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាពនៅតំបន់និង
លើពិភពលោកផងដែរ។
|
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងប្រធានទីភ្នាក់ងារសារ ព័ត៌មាន AP
លោក Gary Pruitt (រូបថត៖VNA)
|
រីឯខ្លួនវិញ ប្រធាន AP លោក Gary Pruitt បានឲ្យដឹងថា AP ត្រៀមខ្លួនជាស្រេច ឧទ្ទេសនាមជាមួយពិភពលោកអំពីវន្ឍនភាពរបស់វៀតណាម ហើយក្នុងលើក ដំបូងមកកាន់វៀតណាម លោកមានចំណាប់អារម្មណ៍ជាពិសេសអំពីប្រទេស១ ដែលបង្ហាញយ៉ាងខ្លាំងក្លានូវស្មារតីឯករាជ្យ ម្ចាស់ការ ពោរពេញទៅដោយមនោ
សញ្ចេតនានិងស្នេហារសន្តិភាព៕