ទំនាក់ទំនងវៀតណាម-អាមេរិកអភិវឌ្ឍន៍តាមទិសល្អប្រសើពីមួយថ្ងៃទៅមួយថ្ងៃ
(VOVworld)- ទំនាក់ទំនងវៀតណាម-អាមេរិកមានការអភិវឌ្ឍន៍តាមទិសល្អប្រសើ ពីមួយថ្ងៃទៅមួយថ្ងៃ។នេះជាការពិនិត្យរបស់អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀត
ណាម ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh នៅក្នុងការជួបសន្ទនានា ថ្ងៃទី៩
ឧសភា ជាមួយលោក Daniel Russel ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួល បន្ទុកតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ដែលកំពុងមានដំណើរទស្សនកិច្ចការ ងារនៅ
វៀតណាម។ នៅក្នុងជំនួបនេះ លោក Nguyen Chi Vinh បានសម្តែង គោលបំណង ចង់ឲ្យភាគីអាមេរិកបន្តការជួយឧបត្ថម្ភ និងចែករំលែកបទពិសោធន៍ ជាមួយវៀត ណាមលើវិស័យមួយចំនួនដែលក្នុងនោះមានការហ្វឹកហាត់កងកម្លាំងចូលរួមសកម្ម
ភាព រក្សាសន្តិភាពក៏ដូចជាអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវកម្មវិធី ស្វែងរកអដ្ឋិ
ធាតុទាហានបាត់ខ្លួននាគ្រាសង្គ្រាម។
|
ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh ទទួលជួបជាមួយឧបការីការបរទេសអាមេរិកលោក Daniel Russel |
ឧបការីអាមេរិក លោក Daniel Russel បានជឿជាក់ថា នាពេលខាងមុខ កិច្ច សហប្រតិបត្តិការការពារជាតិទ្វេភាគីវៀតណាមអាមេរិកនិងបន្តបានពង្រឹងនិងពង្រីក រួមចំណែកចូលក្នុងការរក្សាសន្តិភាព កិច្ចសហប្រតិបត្តិការក្នុងតំបន់និងលើពិភព
លោក។ ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh និងឧបការីការបរ ទេសអាមេរិក
Daniel Russel សុទ្ធតែបានសម្តែងក្តីសប្បាយរីករាយចំពោះដំណើរទស្សនកិច្ចវៀត ណាមរបស់ប្រធានាធិបតីអាមេរិកលោក Barack Obama ដែលគ្រោងនឹងប្រព្រឹត្ត
ទៅនាពេលខាងមុខ ហើយសង្ឃឹមថាដំណើរទស្សនកិច្ចនេះនឹងរួម ចំណែកជម្រុញ ទំនាក់ទំនងនៃប្រទេសទាំងពីរឡើងកំពស់ថ្មី៕