ទំនាក់ទំនងវៀតណាម-ឥណ្ឌា៖មូលដ្ឋានគ្រឹះនៃការជឿទុកចិត្តខាងនយោបាយ

ទំនាក់ទំនងវៀតណាម-ឥណ្ឌា៖មូលដ្ឋានគ្រឹះនៃការជឿទុកចិត្តខាងនយោបាយ - ảnh 1
អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh អញ្ជើញថ្លែងមតិក្នុងសិក្ខាសាលា

(VOVworld)-សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិ ស្តីពី “វៀតណាម-ឥណ្ឌា៖ រយៈពេល
 ៤៥ឆ្នាំបង្កើតទំនាក់ទំនងការទូតនិងរយៈពេល១០ឆ្នាំនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ”
 បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២១មិនានៅទីក្រុងហាណូយ។ អញ្ជើញថ្លែងមតិបើក
សិក្ខាសាលានេះ អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បាន
គូសបញ្ជាក់ថា៖

        “ទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍រវាងវៀតណាមជាមួយ
ឥណ្ឌាកាន់តែមានការវិវឌ្ឍន៍និងស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងបរិបទថ្មីតម្រូវ​
 ឲ្យប្រទេសទាំងពីរម្ចាស់ការពង្រីកកត្តាស្រដៀងគ្នា កំណត់ច្បាស់ទិសដៅអាទិ
ភាពក៏ដូចជាអះអាងតួនាទីរបស់វៀតណាមក្នុងគោលនយោបាយឆ្ពោះទៅទិសខាង
 កើតរបស់ឥណ្ឌា”។

        យល់ស្របជាមួយទស្សនៈនេះ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម
លោក Parvathaneni Harish បានចាត់ទុកថា៖

        “ទស្សនៈដោយឯកភាពគ្នារបស់ប្រទេសយើងទាំងពីរបានជួយបង្កើនថែម
ទៀត កិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជា
ជាតិនិង ចលនាមិនចូលបក្សសម្ព័ន្ធជាដើម។ បច្ចុប្បន្នជាពេលវេលាល្អប្រសើរ
សម្រាប់ប្រទេស យើងទាំងពីរជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ