ទំនាក់ទំនងសាមគ្គីភាពពិសេសរវាងវៀតណាមនិងគុយបាគឺស្មោះត្រង់ មុនក៏ដូចជាក្រោយជានិច្ច

ទំនាក់ទំនងសាមគ្គីភាពពិសេសរវាងវៀតណាមនិងគុយបាគឺស្មោះត្រង់ មុនក៏ដូចជាក្រោយជានិច្ច - ảnh 1

(VOVworld) - ទំនាក់ទំនងសាមគ្គីភាពពិសេសរវាងវៀតណាមនិងគុយបាគឺស្មោះត្រង់ មុនក៏ដូចជាក្រោយជានិច្ច។នេះគឺជាការអះអាងរបស់លោក Vo Van Thuong លេខា អចិន្ត្រៃរងនៃគណៈកម្មាធិការបក្សទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម នៅក្នុង ជំនួបសន្ទនាជាមួយលោក Jose Ramon Balaguer Cabrera ប្រធានគណៈកម្មាធិការ កិច្ចការបរទេសមជ្ឈឹមបក្សកុម្មុយនិស្តគុយបា នារសៀលថ្ងៃទី១ ឧសភា ក្នុងឱកាស លោកមកកាន់វៀតណាមចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះ
ភាគខាងត្បូង ឯកភាពប្រទេសជាតិ។លោក Vo Van Thuong ក៏បានសង្កត់ធ្ងន់ថា វៀត ណាមនិយាយរួមនិងទីក្រុងហូជីមិញនិយាយដោយឡែកជានិច្ចកាលយកចិត្តទុក
ដាក់ គាំទ្រគុយបាអស់ពីចិត្តពីថ្លើមក្នុងបុព្វហេតុការពារនិងកសាងប្រទេស។
រីឯខ្លួនវិញ លោក Jose Ramon Balaguer Cabrera ជឿជាក់ថា នាពេលខាងមុខទំនាក់ ទំនងរវាងប្រទេសទាំង២នឹងកាន់តែជិតស្និទ្ធ ទន្ទឹមនឹងវិស័យទំនាក់ទំនងនយោ
បាយ ការទូត ប្រទេសទាំង២នឹងបើកទូលាយកិច្ចសហប្រតិបតិ្តការលើវិស័យសេដ្ឋ
កិច្ច ពាណិជ្ជកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ