ទំនាក់ទំនងស្វីស-វៀតណាមកាន់តែអភិវឌ្ឍន៍ល្អប្រសើ
|
ទំនាក់ទំនងស្វីស-វៀតណាមកាន់តែអភិវឌ្ឍន៍ល្អប្រសើ (VNA) |
(VOVworld) – នាថ្ងៃទី ២៨ តុលា ប្រធានាធិបតីស្វីស លោក Johan Schneider-
Ammann ដែលបានឆ្លើយសម្ភាសរបស់អ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មាន
វៀតណាម បានអះអាងថា៖ ទំនាក់ទំនងរវាងវៀតណាមនិងស្វីសកាន់តែអភិវឌ្ឍន៍
ល្អប្រសើពីមួយថ្ងៃទៅមួយថ្ងៃ។ លោកបានសង្កត់ធ្ងន់ថា៖ ការយកចិត្ត ទុកដាក់
របស់ស្វីសក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយវៀតណាមគឺជាវិស័យ ពាណិជ្ជកម្ម។
ប្រធានាធិបតី Johan Schneider-Ammann បានឲ្យដឹងថា៖ ស្វីស ក៏ដូចជាបណ្ដា
ប្រទេស EFTA (ប្លុកពាណិជ្ជកម្មសេរីអឺរ៉ុបរួមមាន៖ ស្វីស ន័រវ៉ែស Lienchtenstein
និងអ៊ីស្លង់) បានត្រៀមខ្លួនជាស្រេចចុះហត្ថលេខាលើកិច្ចព្រម ព្រៀងពាណិជ្ជកម្ម
សេរីជាមួយវៀតណាម។ ក្នុងយុទ្ធសាស្ត្រសហប្រតិបត្តិការ សេដ្ឋកិច្ចជាមួយវៀតណាម
ស្វីសនឹងប្រមូលផ្តុំទៅលើការជួយឧបត្ថម្ភវៀតណាម ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ
សាធារណៈ កែលំអរសមត្ថភាពនៃប្រព័ន្ធហិរញ្ញវត្ថុ សមត្ថភាពទាក់ទងជាមួយ
ប្រភពទុននៃសហគ្រាសខ្នាតមធ្យមនិងតូច លើក កំពស់បទដ្ឋានខាងបរិស្ថាន
ការប្រើប្រាស់បណ្ដាប្រភពធនធានធម្មជាតិ ផលិតកម្មស្អាតនិងការអភិវឌ្ឍន៍
ពាណិជ្ជកម្មនិរន្តរភាព ការរៀបចំផែនការនគរ និងសេវ៉ាកម្មសាធារណៈ៕