ទំនាក់ទំនងសហប្រតិបត្តិការរវាងអាស៊ាននិងជប៉ុនរួមចំណែកសំរាប់សន្តិភាពនិងសម្បូរុងរឿងលើសកលលោក
|
នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe (Image: Vietnam+) |
(VOVworld) – ទំនាក់ទំនងសហប្រតិបត្តិការរវាងអាស៊ាននិងជប៉ុនកាន់តែរួម ចំណែកសំរាប់សន្តិភាពនិងសម្បូរុងរឿងលើសកលលោកពីមួយថ្ងៃទៅមួយថ្ងៃ។ នេះគឺជាការអះអាងរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ដែលត្រូវបាន
នាំចេញនៅសន្និសីទការសែតក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ នៃ
ទិវាបង្កើតទំនាក់ទំនងសន្ទនារវាងអាស៊ាននិងជប៉ុននៅទីក្រុងតូក្យូ នារសៀលថ្ងៃ
ទី ១២ ធ្នូ ។ ថ្លែងមតិក្នុងសន្និសីទកាសែត នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានអះអាងជាថ្មីម្តងទៀតថា៖ អាស៊ានគឺជាដៃគូពិសេសរបស់ជប៉ុនក្នុងគោល
នយោបាយកិច្ចការបរទេសនៃរដ្ឋអំណាច របស់លោក Abe។ តាមលោក Abe ថា៖ សន្និសីទជាន់ខ្ពស់លើកនេះនឹងបើកចេញ សម័យកាលថ្មីក្នុងទំនាក់ទំនងទ្វេភាគី។ ក្នុងសន្និសីទលើកនេះ ភាគីទាំង ២ នឹងផ្លាស់ប្តូរអំពីប្រធានបទថ្មីលើវិស័យសន្តិសុខ
សេដ្ឋកិច្ចនិងសង្គមជាដើមសំដៅកសាងបរិយាកាសទស្សនៈវិស័យរួមនិងយូរ
អង្វែងសំរាប់កិច្ចសហប្រតិបត្តិការរវាងភាគីទាំង ២។ដោយមានតួនាទីស្នូលរបស់
អាស៊ាននិងជប៉ុនលើឆាកអន្តរជាតិ ការពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគីគឺជា
ខ្លឹមសារស្នូល មួយក្នុងសន្និសីទលើកនេះ។ នាយករដ្ឋមន្ត្រី Abe បានឲ្យដឹងថា៖
“កិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុនមិនត្រឹមតែបំរើឲ្យផលប្រយោជន៍នៃភាំគីទាំង
២ ប៉ុណ្ណោះទេ ថែមទាំង ទំនាក់ទំនងនេះបានរួមចំណែកសំរាប់សន្និភាពនិងសម្បូ
រុងរឿងក្នុងតំបន់និងលើពិភពលោក។ អាស៊ានដើតួនាទីជួរមុខក្នុងខឿនសេដ្ឋកិច្ច
ពិភពលោកនិងជាមិត្តសំខាន់ចំពោះការស្តារខឿនសេដ្ឋកិច្ចរបស់ជប៉ុន ឡើងវិញ។
ទន្ទឹមនឹងនោះ អាស៊ានក៏ជាដៃគូរសំខាន់ក្នុងការធានាសន្តិភាពនិងស្ថិរភាពនៅ
តំបន់សមុទ្រទ្វីបអាស៊ីផងដែរ។ ដោយហេតុនេះ ជប៉ុននិងអាស៊ាននឹងផ្លាស់ប្តូរ
អំពីរាល់បញ្ហាក្នុងតំបន់និងអន្តរជាតិទៀតផង។”
វាយតំលៃចំពោះសន្និសីទជាន់ខ្ពស់អាស៊ាន-ជប៉ុនលើកនេះ ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅជប៉ុន លោក Doan Xuan Hung បានចាត់ទុកថា៖ សន្និសីទលើកនេះគឺជាឱកាសសំរាប់ភាគីទាំង ២ បូកសរុបការបោះជំហានក្នុង ការអភិវឌ្ឋន៍ទំនាក់ទំនងទ្វេភាគី ព្រមទាំង ផ្លាស់ប្តូរវិធានការបង្កើនកិច្ចសហប្រតិប ត្តិការដោយឈរលើមូលដ្ឋានដៃគូដើម្បីសន្តិភាពនិងសម្បូរុងរឿងក្នុងតំបន់និង
លើពិភពលោក។
ឯកអគ្គរដ្ឋទូត Doan Xuan Hung ក៏បានឲ្យដឹងទៀតថា៖ ដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុនរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung លើកនេះ
នឹងជាឱកាសល្អដើម្បីពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាង វៀតណាមនិង
ជប៉ុនឲ្យខ្លាំងក្លាថែមទៀត។ ឯកអគ្គរដ្ឋទូត Doan Xuan Hung បានឲ្យដឹងថា៖
“ក្រៅពីការចរចារជាមួយនាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះ លោក Shinzo Abe ភាគី
ទាំង ២ នឹងពិភាក្សាអំពីទិសដៅបង្កើនចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ
លើគ្រប់វិស័យ ជាពិសេសគឺសេដ្ឋកិច្ច។ បន្ទាប់នោះ ភាគីទាំង ២ នឹងចុះហត្ថលេ ខាលើរាល់កិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគី៕”