ទំនាក់ទំនងឡាវ - វៀតណាមជានិច្ចកាលជាទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ
(VOVWORLD) -នៅក្នុងការចរចារវាងអក្គលេខាបក្ស ប្រធានរដ្ឋនៃប្រទេសទាំងពីរ ក៏ដូចជានៅក្នុងជំនួបធ្វើការជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith និងប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou នោះ ភាគីទាំងពីរបានអះអាងសារជាថ្មីថា នឹងបន្តរួមគ្នារក្សា ពូនជ្រំ និងអភិវឌ្ឍន៍ ដើម្បីប្រពៃណីដ៏ល្អប្រសើរ និងទំនាក់ទំនងពិសេស ស្មោះសររវាងប្រទេសទាំងពីរឲ្យកាន់តែទទួលបានសមិទ្ធិផល ។
លោកស្រី Sounthone Xayachak សមាជិការមជ្ឈឹមបក្ស ប្រធានគណកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ (រូបថត៖ TTXVN) |
លោកស្រី Sounthone Xayachak សមាជិការមជ្ឈឹមបក្ស ប្រធានគណកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវបានអះអាងដូច្នេះ ពេលឆ្លើយសម្ភាសរបស់អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅឡាវស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅប្រទេសឡាវរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong។
លោកស្រី Sounthone Xayachak បានឲ្យដឹងថានៅក្នុងការចរចារវាងអក្គលេខាបក្ស ប្រធានរដ្ឋនៃប្រទេសទាំងពីរ ក៏ដូចជានៅក្នុងជំនួបធ្វើការជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith និងប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou នោះ ភាគីទាំងពីរបានអះអាងសារជាថ្មីថា នឹងបន្តរួមគ្នារក្សា ពូនជ្រំ និងអភិវឌ្ឍន៍ ដើម្បីប្រពៃណីដ៏ល្អប្រសើរ និងទំនាក់ទំនងពិសេស ស្មោះសររវាងប្រទេសទាំងពីរឲ្យកាន់តែទទួលបានសមិទ្ធិផល ប្រកបដោយជោគជ័យ និងគុណភាព ក៏ដូចជានាំមកនូវផលប្រយោជន៍ជាក់ស្ដែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរឡាវ និងវៀតណាម។ ជាពិសេស ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន ៩ ដែលជាមូលដ្ឋានសម្រាប់ការរៀបចំអនុវត្តន៍កិច្ចព្រមព្រៀងសហប្រតិបត្តិការរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ចំពោះគម្រោង និងស្ថាប័ននីមួយៗផងដែរ៕