ទំនាក់ទំនងអាមេរិក - ស.ប.ប.កបន្តមានការវិវឌ្ឍ
(VOVWORLD) -ស.ប.ប.ក និងអាមេរិកបានចាប់ផ្ដើមអនុវត្តន៍ការពិភាក្សាការងារថ្នាក់ជំនាញនៅភូមិ Panmunjom អំពីការប្រគល់អដ្ឋិធាតុទាហាអាមេរិក ដេលបាត់បង់ជីវិតក្នុងសង្គ្រាមកូរ៉េ (១៩៥០ -១៩៥៣)។
អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence |
អាមេរិកនឹងមិនបោះបង់ចោល ឬផ្លាស់ប្ដូរទិសដៅក្នុងការចរចានានា សំដៅរំសាយកម្មវិធីអាវុធនុយក្លេអ៊ែររបស់ ស.ប.ប.ក ទេ។ នេះគឺជាសេចក្ដីប្រកាសរបស់អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence នាថ្ងៃទី ១១ កក្កដា នៅពេលឆ្លើយសម្ភាសន៍ជាមួយកាណាល់ទូរទស្សន៍ Fox News ។ សេចក្ដីប្រកាសនេះត្រូវបាននាំចេញក្នុងកាលៈទេសៈមានការមន្ទិលសង្ស័យជាច្រើនជំវិញការ
ដែលព្យុងយ៉ាងបន្ថយការប្តេជ្ញាចិត្តក្នុងការអនុវត្តផែនការលុបបំបាត់នុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ក្រោយពីជំនួបកំពូល នាខែមិថុនាកន្លងទៅរវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un។
នាថ្ងៃទី ១២ កក្កដា ស.ប.ប.ក និងអាមេរិកបានចាប់ផ្ដើមអនុវត្តន៍ការពិភាក្សាការងារថ្នាក់ជំនាញនៅភូមិ Panmunjom អំពីការប្រគល់អដ្ឋិធាតុទាហាអាមេរិក ដេលបាត់បង់ជីវិតក្នុងសង្គ្រាមកូរ៉េ (១៩៥០ -១៩៥៣)។មន្រ្តីយោធានៃប្រទេសទាំងពីរបានពិភាក្សាអំពីកាលវិភាគនិងរបៀបប្រគល់ អដ្ឋិធាតុទាហានអាមេរិកផងដែរ៕