ទំនាក់ទំនងអូស្ត្រាលី-វៀតណាមនឹងបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា

ទំនាក់ទំនងអូស្ត្រាលី-វៀតណាមនឹងបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមលោក Luong Thanh Nghi បានជូនសារតាំងទេសាភិបាលអូស្ត្រាលីលោកស្រី Quentin Bryce។ (vietnamplus)

        Vovworld-នាថ្ងៃទី២៧កុម្ភៈនៅវិមានទេសាភិបាល ឯកអគ្គរដ្ឋទូតវៀតណាម​
លោក Luong Thanh Nghi បានជូនសារតាំងទេសាភិបាលអូស្ត្រាលីលោកស្រី
Quentin Bryce។

        នៅពិធីទទួលជួបសន្ទនាបន្ទាប់ពីពិធីជូនសារតាំង លោកស្រី Quentin Bryce បានសម្ដែងការពេញចិត្តចំពោះការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាប្រសិទ្ធភាពនិងជាក់ស្ដែង
ក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ ពិសេសគឺតាំងពីពេលបង្កើតនិងអនុវត្តទំនាក់​ទំនង​ដៃគូលើគ្រប់វិស័យនាឆ្នាំ២០០៩។ លោកស្រីមានបំណងវៀតណាមនឹង​ចូលរួម
ផែនការ Colombo ថ្មីរបស់អូស្ត្រាលីយ៉ាងចាប់រហ័សសំដៅជំរុញការជួប​ប្រាស្រ័យ​ប្រជាជននៃប្រទេសទាំងពីរ ពិសេសគឺជំនាន់វ័យក្មេង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ