ទំនាក់ទំនងឥណ្ឌា-វៀតណាមរួមចំណែកយ៉ាងសកម្មក្នុងសន្តិភាព ស្ថិរភាព និងភាពសម្បូររុងរឿងនៅក្នុងតំបន់

 ទំនាក់ទំនងឥណ្ឌា-វៀតណាមរួមចំណែកយ៉ាងសកម្មក្នុងសន្តិភាព ស្ថិរភាព និងភាពសម្បូររុងរឿងនៅក្នុងតំបន់ - ảnh 1
ប្រធានាធិបតីឥណ្ឌា លោក Pranab Mukherjee

          (VOV)_មុនដំណើរទៅបំពេញទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី១៤ ដល់
ថ្ងៃទី១៧ កញ្ញា ប្រធានាធិបតីឥណ្ឌា លោក Pranab Mukherjee បាន​ឆ្លើយសម្ភាសន៍ ជាមួយអ្នកយកព័ត៍មាននៃទីភ្នាក់ងារសារព័ត៍មានវៀតណាមប្រចាំនៅទីក្រុង New
Delhi។

          ប្រធានាធិបតីឥណ្ឌា លោក Pranab Mukherjee បានអះអាងថា៖ ​ទំនាក់ទំនង
ទ្វេភាគីឥណ្ឌា-វៀតណាម មិនដែលបានល្អប្រសើដូច​សព្វថ្ងៃ។​ ទំនាក់ទំនងដៃគូ យុទ្ធសាស្ត្ររវាងប្រទេសទាំងពីរត្រូវបានបង្កើតនាឆ្នាំ​ ២០០៧​។ ដំណើរទស្សនកិច្ច​នៅវៀតណាមលើកនេះរបស់លោក គឺ​សំដៅបង្កើនទំនាក់ទំនងសហប្រតិបត្តិការ
នេះ  តាមរយៈជំនួបសន្ទនាជាមួយប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងថ្នាក់ដឹកនាំផ្សេងៗ​​​​ទៀតរបស់វៀតណាម។ ស្ដីពីបណ្ដាការរីកចំរើនក្នុងកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរ៖ ​ លោក Pranab Mukherjee បានអះអាងថា៖ ភាគី
ទាំងពីរ​ទទួលបានការរីកចំរើនជាច្រើន លើគ្រប់វិស័យ ពីនយោបាយ ការពារប្រ​ទេស សន្តិសុខ សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា…លៗ

          វាយតំលៃអំពីតួនាទីរបស់វៀតណាមក្នុងអាស៊ាន និងនៅក្នុងគោល​នយោ
បាយ” ឆ្ពោះទៅខាងកើត” របស់ឥណ្ឌា ប្រធានាធិបតី​ Pranab Mukherjee បានលើក
ច្បាស់៖វៀតណាមជាសរសរស្នូល ដើរតួនាទីដ៏​ ក្នុងគោលនយោបាយ” ទៅខាង កើត” របស់ឥណ្ឌា ។ វៀតណាមជាដៃគូរយុទ្ធសាស្ត្ររបស់ឥណ្ឌាក្នុងអាស៊ាន  ក៏ដូចជានៅក្នុងតំបន់។ ឥណ្ឌាវាយតំលៃខ្ពស់ការគាំទ្ររបស់វៀតណាម ចំពោះឥណ្ឌា  នៅក្នុងបណ្ដាវេទិកាតំបន់និងអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ