ទំនិញចំនួន ២០០ ស្តង់ចូលរួមផ្សារណាត់និទាឃរដូវទីក្រុង Da Nang ឆ្នាំ ២០១៧


ទំនិញចំនួន ២០០ ស្តង់ចូលរួមផ្សារណាត់និទាឃរដូវទីក្រុង Da Nang ឆ្នាំ ២០១៧ - ảnh 1
ទំនិញចំនួន ២០០ ស្តង់ចូលរួមផ្សារណាត់និទាឃរដូវទីក្រុង Da Nang ឆ្នាំ ២០១៧ (VNA)

(VOVworld) – ស្តង់ទំនិញជាង ២០០ ស្តង់របស់សហគ្រាសវៀតណាមនិងថៃ ចំនួន
 ១៥០ បានចូលរួមផ្សារណាត់និទាឃរដូវឆ្នាំ ២០១៧ ដែលមន្ទីឧស្សាហ ពាណិជ្ជកម្ម
ទីក្រុង Da Nang បានបើកជាផ្លូវការនាយប់ថ្ងៃទី ១២ មករា នៅវិមាន កីឡា Tuyen
 Son។ ផ្សារណាត់និទាឃរដូវទីក្រុង  Da Nang ឆ្នាំ ២០១៧ ត្រូវបាន រៀបចំឡើងសំដៅ
បំរើតម្រូវការទិញទំនិញក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណី (បុណ្យតេត) ២០១៧ និងការ
ស្វែងរកទីផ្សាររបស់សហគ្រាសនៅក្នុងនិងក្រៅ ប្រទេស។ លោក Hua Tu Anh
នាយកមជ្ឈមណ្ឌលពន្លឿនពាណិជ្ជកម្មទីក្រុង Da Nang បានឲ្យដឹងថា៖

        «ផ្សារណាត់និទាឃរដូវលើកនេះបំរើតម្រូវការទិញទំនិញរបស់ប្រជាជន ដើម្បី
ទទួលបុណ្យតេតប្រពៃណី ព្រមទាំង ចូលរួមរក្សាស្ថិរភាពទីផ្សារក្នុងឱកាស នេះផង
ដែរ។ នេះគឺជាគោលការណ៍សំខាន់ដែលគណៈកម្មាធិការប្រជាជនទីក្រុង Da Nang
បានប្រគល់ឲ្យផ្នែកឧស្សាហពាណិជ្ជកម្មអនុវត្តកម្មវិធីនេះ។»

        ផ្សារណាត់នឹងអូសបន្លាយដល់ថ្ងៃទី ១៨ មករា៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ