ទំនិញ​​ជាង​៨៦​ម៉ឺន​តោន​ត្រូវ​បាន​នាំ​ចូលនិង​នាំ​ចេញ​​តាម​​ច្រក​ទ្វារ​អន្តរជាតិ Mong Cai

(VOVWORLD) - ក្នុងឆមាសទីមួយនៃឆ្នាំនេះ សកម្មភាពនាំចូល និងនាំចេញតាមច្រកទ្វារអន្តរជាតិ Mong Cai ខេត្ត Quang Ninh មានភាពទម្លុះទម្លាយ; ចំណូលថវិការដ្ឋឈានដល់ ៧២០ ពាន់លានដុង (ជាង ៣០ លានដុល្លារអាមេរិក) ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មានតាំងពីមុនមក។
កម្មភាពនាំចូល-នាំចេញទំនិញ និងការចេញចូលព្រំដែននៅច្រកទ្វារអន្តរជាតិ Mong Cai មានការរីកចម្រើនចាប់តាំងពីដើមឆ្នាំមក នៅពេលដែលច្រកទ្វារព្រំដែន Mong Cai (វៀតណាម) – DongXing(ចិន) បានដំណើរការឡើងវិញ បន្ទាប់ពីជំងឺរាតត្បាត COVID-១៩ ត្រូវបានគ្រប់គ្រង។ គិតត្រឹមថ្ងៃទី ១៣ ខែកក្កដា បរិមាណទំនិញនាំចូល និងនាំចេញសរុបមានចំនួនជិត ៨៧០.០០០ តោន (កើនឡើង ១៥៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន); ប្រាក់ចំណូលឈានដល់ប្រហែល ១,៧ ពាន់លានដុល្លារអាមេរិក។ លោក Nguyen Ngoc Thu អនុប្រធាននាយកដ្ឋានច្រកទ្វារព្រំដែនអន្តរជាតិ Mong Cai បានឲ្យដឹងថា៖ “នាពេលខាងមុខ នឹងមានការកើនឡើងនៃសកម្មភាពនាំចូល និងនាំចេញផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទពីវៀតណាមទៅកាន់ប្រទេសចិន ជាពិសេសផ្លែឈើពីភាគខាងត្បូង។ នាពេលកន្លងទៅ គោលនយោបាយជំរុញពាណិជ្ជកម្មរបស់ទីក្រុង Mong Cai បានទាក់ទាញធុរកិច្ចជាច្រើននៅខេត្ត Can Tho និងបណ្តាខេត្តភាគខាងត្បូង ដោយតភ្ជាប់ជាមួយដៃគូរប្រទេសមិត្ត ដើម្បីផ្លាស់ប្តូរទំនិញនាំចូលនិងនាំចេញតាមច្រកទ្វារអន្តរជាតិ Mong Cai”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ