ទំនិញវៀតណាមត្រូវបានវាយតម្លៃខ្ពស់នៅឯពិព័រណ៍សិប្បកម្មនិង​វិចិត្រសិល្បៈ​អន្តរជាតិ Artigiano (អ៊ីតាលី)

(VOVWORLD) - ពិព័រណ៍សិប្បកម្មនិង វិចិត្រសិល្បៈអន្តរជាតិ Artigiano លើកទី ២៧ បានប្រព្រឹត្តទៅនៅទីក្រុង Milan ប្រទេសអ៊ីតាលី ចាប់ពីថ្ងៃទី ២-១០ ខែធ្នូ។

ពិព័រណ៍នេះមានការចូលរួមរបស់សហគ្រាសចំនួនជិត ២.៦០០ អង្គភាពមកពីប្រទេសចំនួន ៨៦ រួមទាំងធុរកិច្ចវៀតណាមផងដែរ។

ទំនិញវៀតណាមត្រូវបានវាយតម្លៃខ្ពស់នៅឯពិព័រណ៍សិប្បកម្មនិង​វិចិត្រសិល្បៈ​អន្តរជាតិ Artigiano (អ៊ីតាលី) - ảnh 1ឯកអគ្គរដ្ឋទូត Duong Hai Hung លោកស្រី Elisa Gudi និងតំណាងមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទទីក្រុងហាណូយ បានកាត់ខ្សែបូសម្ពោធស្តង់។ រូបថត៖ Duong Hoa/VNA

តំបន់ស្តង់ទំនិញមានផលិតផលរបស់ធុរកិច្ចផលិតសិប្បកម្មល្បីឈ្មោះ និងមានគុណភាពជាច្រើននៅទីក្រុងហាណូយ (វៀតណាម)។ ផលិតផលដែលដាក់តាំងបង្ហាញសយទ្ធតែជាគ្រឿងតុបតែងលម្អ; ផលិតផលកាដូ ឧបករណ៍ផ្ទះបាយពីផ្តៅ ឫស្សី  ដូង ឈើ ម្នាងសិលា គុជ ; កន្សែងសូត្រ ក្រណាត់សូត្រ; ផលិតផលខ្មុកម្រ័ក្សណ៍ប្រពៃណី។ លើសពីនេះទៅទៀត ធុរកិច្ចវៀតណាមមួយចំនួនក៏បានចូលរួមពិព័រណ៌ដោយលក្ខណៈឯករាជ្យ មានលក់ផលិតផលដូចជា៖ ដំណាប់ផ្លែឈើ តែរុក្ខជាតិ ក្រណាត់ប៉ាក់ជាដើម។

ស្តង់ទំនិញរបស់វៀតណាមបានទាក់ទាញភ្ញៀវនិងអ្នកទិញទំនិញជាច្រើនចាប់តាំងពីថ្ងៃបើកដំបូង។ ផលិតផលរបស់វៀតណាមត្រូវបានវាយតម្លៃថា មានលក្ខណៈវិសេសវិសាល ពណ៌ចម្រុះ និងប្លែកពីគេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ