|
ទំនិញវៀតណាមលក់ដាច់លើទីផ្សារបុណ្យតេតឆ្នាំ២០១៧ |
(VOVworld) - ដើម្បីត្រៀមរៀបចំឲ្យបុណ្យតេតឆ្នាំរកានព្វស័ក២០១៧ អង្គភាព
អាជីវកម្មវៀតណាមនានាបានលក់ចេញទីផ្សារនូវផលិតផលជាច្រើនដ៏ សម្បូរបែប
សំដៅបម្រើតម្រូវការរបស់អតិថិជន។ឆ្នាំនេះ ទំនិញវៀតណាមត្រូវបានអតិថិជន
ផ្ដល់អាទិភាពជ្រើសរើស។មិនត្រឹមតែមានគុណភាពល្អប៉ុណ្ណោះទេ មុខទំនិញវៀត
ណាមជាពិសេសគឺស្បៀងអាហារ ត្រូវបានកែលំអរគួរឲ្យកត់សម្គាល់អំពីម៉ូដែល
ទៀតផង។លោកស្រី Thu Ha ម្ចាស់ហាងលក់ស្ករគ្រាប់នៅវិថី Hang Buom រដ្ឋធានី
ហាណូយ បានឲ្យដឹងថា៖
“ទំនិញវៀតណាមឆ្នាំនេះត្រូវបានអតិថិជននិយមចូលចិត្តយ៉ាងខ្លាំងណាស់។
គេជ្រើសរើសទំនិញវៀតណាមដោយសាភាពសម្បូរបែបហើយមានគុណភាព
ខ្ពស់”។
ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារ អង្គភាពអាជីវកម្មវៀត
ណាម ជាច្រើនបានវិនិយោគខ្សែសង្វាក់ផលិតកម្មថ្មី ដើម្បីនាំចេញផលិតផលមាន
សោភ័ណភាពស្អាតនិងគុណភាពល្អ។អតិថិជនជ្រើសរើសទំនិញវៀតណាម
ដោយសារ វាមានគុណភាពស្មើនឹងទំនិញពីបរទេស ប៉ុន្តែតំលៃគឺថោកជាង៕