ទប់ទល់នឹងសោកនាដ្ឋកម្មនិងស្វែងរកជួយសង្គ្រោះដើម្បីពិភពលោកសន្តិភាពមួយ។
(VOV) /  
|
ទប់ទល់នឹងសោកនាដ្ឋកម្មនិងស្វែងរកជួយសង្គ្រោះដើម្បីពិភពលោកសន្តិភាពមួយ។ |
VOV-នាថ្ងៃទី២៧វិច្ឆិកាគណៈកម្មាធិការជាតិស្វែងរកជួយសង្គ្រោះវៀតណាម
បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ទំនាក់ទំនងដៃគូររវាងគណៈកម្មាធិការ
ជាតិស្វែងរកជួយសង្គ្រោះវៀតណាមនិងរដ្ឋ Oregon អាមេរិកនៅក្រុងហាណូយ។
តាមសេចក្តីថ្លែងការដែលបានចុះហត្ថលេខានោះភាគីទាំងពីរនឹងសហប្រតិបត្តិការ
ក្នុងវិស័យទប់ទល់សោកនាដ្ឋកម្មជួយសង្គ្រោះមនុស្សធម៍និងស្វែងរកជួយសង្គ្រោះ
ដើម្បីពិភពលោកសន្តិភាពមួយ។ ក្នុងពិធីពិភាគ្សាមុននោះដំណាងគណៈកម្មាធិការ
ជាតិស្វែងរកជួយសង្គ្រោះវៀតណាមបានដាក់ចេញខ្លឹមសារមួយចំនួនស្នើរ
សហប្រតិបត្តិការជាមួយរដ្ឋ Oregon ក្នុងវិស័យទប់ទល់សោកនាដ្ឋកម្មជួយសង្គ្រោះ
មនុស្សធម៍និងស្វែងរកជួយសង្គ្រោះក្នុងឆ្នាំ២០១៣ដូចជាស្រាវជ្រាវរៀនសូត្រប្រព័ន្ធគ្រប់គ្រងសោកនាដ្ឋកម្មទប់ទល់បន្ទាន់និងស្វែងរកជួយសង្គ្រោះរបស់អាមេរិក
និងរដ្ឋ Oregon បណ្ដុះបណ្ដាលកម្មាភិបាលរបស់គណៈកម្មាធិការជាតិស្វែងរកជួយសង្គ្រោះវៀតណាមជាដើម។ ភាគីទាំងពីរក៏បង្ហាញនូវបំណងចង់ឲ្យក្នុងពេលអនាគតដ៏ខ្លីខាងមុខនឹងទទួលបានរាល់លទ្ធផលល្អសំរាប់រាល់គោលដៅដែល បានដាក់ចេញក្នុងការងារមនុស្សធម៍ដើម្បីកាត់បន្ថយគ្រោះមហន្តរាយដែល
បណ្ដាលឡើងដោយគ្រោះធម្មជាតិនិងមនុស្ស៕
-VOV