ទីប្រឹក្សាជាន់ខ្ពស់នៃក្រសួងការបរទេសអាមេរិកបំពេញទស្សនកិច្ចនៅវៀតណាម

ទីប្រឹក្សាជាន់ខ្ពស់នៃក្រសួងការបរទេសអាមេរិកបំពេញទស្សនកិច្ចនៅវៀតណាម - ảnh 1
ទីប្រឹក្សាជាន់ខ្ពស់នៃក្រសួងការបរទេសអាមេរិកលោក Thomas Shannon (រូបថត៖AFP)


(VOVworld) - ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី១០ដល់ទី១៣ តុលា ទីប្រឹក្សាជាន់ខ្ពស់នៃក្រសួងការបរទេសអាមេរិកលោក Thomas Shannon បានទៅជួប
សម្ដែងការគួរសមជាមួយលេខាគណៈកម្មាធិការបក្សទីក្រុងហាណូយលោក Pham
Quang Nghi ជួបធ្វើការជាមួយអនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Ha
Kim Ngoc អនុរដ្ឋមន្រ្តីក្រសួងធនធាននិងបរិស្ថានវៀតណាមលោក Nguyen Thai Lai និងអនុប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមលោក ​VuongThua Phong។នៅ
បណ្ដាជំនួបនេះ ភាគីទាំង២ បានពិភាគ្សាអំពីបញ្ហាទ្វេភាគីនានានិងនៅតំបន់។ភាគី
ទាំង២ បានសម្ដែងការពេញចិត្តចំពោះរាល់ការអភិវឌ្ឍន៍នាពេលកន្លងទៅក្នុងទំនាក់
ទំនងវៀតណាម​-អាមេរិកជាពិសេសបន្ទាប់ពីប្រទេសទាំង២បង្កើតទំនាក់ទំនងដៃគូ
លើគ្រប់វិស័នាខែកក្កដា ឆ្នាំ២០១៣។ភាគីទាំង២សុទ្ធតែចាត់ទុកថា នាពេលខាងមុខ
ជាពិសេសឆ្នាំ២០១៥ពេលដែលប្រទេសទាំង២រំលឹកខួបអនុស្សាវរីយ៍លើកទី២០នៃ
ទិវាបង្កើតទំនាក់ទំនងការទូត ត្រូវបង្កើនថែមទៀតការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់
ជាន់ថ្នាក់ និងជំរុញខ្លាំងថែមទៀតកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្ម អប់រំ
និងជំនួបប្រាស័យរវាងប្រជាជនផងដែរ។ភាគីទាំង២ ក៏បានពិភាគ្សាអំពីបណ្ដាបញ្ហា
នៅតំបន់ ដូចជាតួនាទីជាមជ្ឃមណ្ឌលរបស់អាស៊ានក្នុងរបបនានានៅតំបន់ កិច្ច
សហប្រតិបតិ្តការអភិវឌ្ឍន៍របស់អាមេរិកជាមួយតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងការផ្ដើម
គំនិតក្រោមទន្លេ មេគង្គ(LMI) ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ