ទីប្រឹក្សារបស់សេតវិមានព្រមានចិនអំពីលទ្ធភាពអាមេរិកតបតខាងពាណិជ្ជកម្មវិញ

(VOVWORLD) -ថ្លែងមតិតាមរយៈកាណាល់ទូរទស្សន៍ Bloomberg លោក Larry Kudlow បានលើកច្បាស់ថា " ចិនមិនគប្បីមើលស្រាលការប្តេជ្ញាចិត្តរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump " ក្នុងបញ្ហាពាណិជ្ជកម្ម ឡើយ។ 
ទីប្រឹក្សារបស់សេតវិមានព្រមានចិនអំពីលទ្ធភាពអាមេរិកតបតខាងពាណិជ្ជកម្មវិញ - ảnh 1ដំណើរការកែច្នៃគ្រឿងសមុទ្រសម្រាប់នាំចេញនៅ ខេត្ត Jiangsu ប្រទេសចិននៅថ្ងៃទី ៥ ខែកក្កដា។ រូបថត: AFP / TTXVN 

នាថ្ងៃទី ៣ សីហា ទីប្រឹក្សាសេដ្ឋកិច្ចជាន់ខ្ពស់មួយរូបរបស់សេតវិមានបានព្រមានចិនអំពីសមត្ថភាពតបតវិញរបស់អាមេរិក បន្ទាប់ពីប៉េកាំងបានប្រកាសផែនការយកពន្ធ 25 ភាគរយ ចំពោះទំនិញនាំចូលពីអាមេរិក ដោយមានតម្លៃ 60 ពាន់លានដុល្លារអាមេរិក។ ថ្លែងមតិតាមរយៈកាណាល់ទូរទស្សន៍ Bloomberg លោក Larry Kudlow បានលើកច្បាស់ថា " ចិនមិនគប្បីមើលស្រាលការប្តេជ្ញាចិត្តរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump " ក្នុងបញ្ហាពាណិជ្ជកម្ម ឡើយ។ លើសពីនេះទៀត មន្ត្រីរូបនេះបានបន្តថា អាមេរិក និងចិនបានដំណើការកិច្ចពិភាក្សាការងារថ្នាក់ជាន់ខ្ពស់បំផុត ស្ដីពីបញ្ហាពាណិជ្ជកម្មនាប៉ុន្មានថ្ងៃថ្មីៗនេះ។ សេចក្តីប្រកាសពោលខាងលើត្រូវបាននាំចេញ បន្ទាប់ពីក្រសួងហិរញ្ញវត្ថុចិនបានប្រកាសថាប្រទេសខ្លួននឹងយកពន្ធបំពេញបន្ថែម ពី 5 ទៅ 25 ភាគរយចំពោះ ទំនិញចំនួន 5207 មុខ ដែលនាំចូលពីអាមេរិក គឺមានតម្លៃ 60 ពាន់លានដុល្លារអាមេរិក។ ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា

ពេលវេលាអនុវត្តន៍បណ្ដាកម្រិតពន្ធទាំងនេះនឹងអាស្រ័យលើកាយវិការរបស់ វ៉ាស៊ីនតោន។ ទំនិញដែលត្រូវយកពន្ធបន្ថែមរួមមានកសិផល និងថាមពល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ