ទីប្រឹក្សារសន្តិសុខអាមេរិកបំពេញទស្សនកិច្ចនៅចិន
|
ទីប្រឹក្សារសន្តិសុខអាមេរិកបំពេញទស្សនកិច្ចនៅចិន (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៨ សីហា ទីប្រឹក្សារសន្តិសុខអាមេរិក លោកស្រី Susan Rice
បានជួបសន្ទនាជាមួយប្រធានរដ្ឋចិន លោក Xi Jinping នៅទីក្រុងប៉េកាំង ក្នុងកាល
ទេសៈដែលភាគីទាំងពីរកំពុងដំណើការជំហានត្រៀមរៀបចំចុងក្រោយសំរាប់
ដំណើរទស្សនកិច្ចអាមេរិករបស់លោក Xi Jinping នាខែកញ្ញាខាងមុខ។ ក្នុងជំនួប
ពោលខាងលើប្រធានរដ្ឋចិនបានលើកច្បាស់នូវគោលបំណងបន្តការសន្ទនា
ជាមួយប្រធានធិបតីអាមេរិក លោក Barack Obama អំពីបញ្ហាសំខាន់មួយចំនួន។
លោក Xi Jinping បានសង្កត់ធ្ងន់ថា៖ ចិនមានគោលបំណងសហការជាមួយ
អាមេរិកសំដៅធានាទំនាក់ទំនងទ្វេរភាគីអភិវឌ្ឍន៍ស្ថិរភាពនិងនិរន្តភាពព្រមទាំង
ដោះស្រាយបញ្ហារសើបមួយចំនួនប្រកបដោយប្រសិទ្ធភាពរវាងវ៉ាស៊ីនតោន
និងប៉េកាំងផងដែរ។ រីឯខ្លួនវិញ លោកស្រី Susan Rice បានសង្កត់ធ្ងន់ថា៖
ដំណើរទស្សនកិច្ចរបស់លោក Xi Jinping នៅអាមេរិកខាងមុខគឺជារបត់
សំខាន់មួយក្នុងដំណើការធ្វើឲ្យជ្រាលជ្រៅថែមទៀតទំនាក់ទំនងសហ
ប្រតិបត្តិការរវាងប្រទេស ទាំងពីរ៕