ទីប្រឹក្សាសន្តិសុខជាតិអះអាងថានឹងផ្ទេរអំណាចយ៉ាងជំនាញ ប្រសិនបើលោក Joe Biden ជាប់ឆ្នោតជាផ្លូវការ
(VOVWORLD) - លោកប្រធានាធិបតី Trump នៅតែអាចឈ្នះក្នុងអាណត្តិទី ២ ប្រសិនបើតុលាការកំណត់ថាមានការលួចបន្លំក្នុងការបោះឆ្នោត។
លោក Robert O’Brien ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីលោក Donald Trump (រូបថត៖ AFP) |
នៅថ្ងៃទី ១៦ ខែវិច្ឆិកាលោក Robert O’Brien ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីលោក Donald Trump បានបើកចំហនូវលទ្ធភាពដែលថា លោកប្រធានាធិបតី Trump នៅតែអាចឈ្នះក្នុងអាណត្តិទី ២ ប្រសិនបើតុលាការកំណត់ថាមានការលួចបន្លំក្នុងការបោះឆ្នោត។ ទោះយ៉ាងណាលោក O'Brien បានឲ្យដឹងថា នឹងមានការផ្ទេរអំណាចយ៉ាងជំនាញទៅរដ្ឋអំណាចរបស់ប្រធានាធិបតីឈ្នះឆ្នោត លោក Joe Biden ប្រសិនបើការប្តឹងតវ៉ានាពេលបច្ចុប្បន្នមិនអណោយផលដល់ប្រធានាធិបតីអាមេរិក។ ជាមួយគ្នានេះដែរ ទីភ្នាក់ងារគ្រប់គ្រងសេវាកម្មទូទៅ(GSA) រហូតមកដល់ពេលនេះបានបដិសេធមិនប្រកាសថា លោក Joe Biden បានឈ្នះឆ្នោត ទោះបីជាលោកត្រូវបានព្យាករណ៍ថាទទួលបានជ័យជំនះ ជាមួយអង្គបោះឆ្នោតភាគច្រើនក៏ដោយ៕