ទីប្រឹក្សាអ៊ីរ៉ង់ស្លាប់បាត់បង់ជីវិតក្នុងការវាយប្រហារតាមជើងអាកាសរបស់អ៊ីស្រាអែលសំដៅលើស៊ីរី
(VOVWORLD) - នេះគឺជាការវាយប្រហារលើកដំបូងដែលបណ្ដាលឲ្យមន្ត្រីសន្តិសុខអ៊ីរ៉ង់ម្នាក់ស្លាប់បាត់បង់ជីវិត ចាប់តាំងពីពេលកើតមានការវាយប្រហាររបស់ អ៊ីស្រាអែល សំដៅលើអគារស្ថានទូតអ៊ីរ៉ង់ប្រចាំនៅស៊ីរីនាថ្ងៃទី ១ ខែមេសា ដែលបណ្តាលឱ្យភាពតានតឹងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលកើនឡើងខ្ពស់។
លោក Saeed (Saeid) Abyar ទីប្រឹក្សា IRGC ។ រូបថត៖ IRGC |
យោងតាមទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់បានឲ្យដឹងថា លោក Saeed Abyar ទីប្រឹក្សាមួយរូបនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) នៅស៊ីរីបានស្លាប់បាត់បង់ជីវិតក្នុងការវាយប្រហារតាមជើងអាកាសរបស់ អ៊ីស្រាអែលសំដៅលើទីក្រុង Aleppo ភាគខាងជើងស៊ីរី នាថ្ងៃទី ៣ ខែមិថុនា។ មុននោះ អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បានឲ្យដឹងថា ការវាយប្រហារតាមជើងអាកាស របស់អ៊ីស្រាអែលដូចពោលខាងលើបានសម្លាប់មនុស្សចំនួន ១៦ នាក់ រួមមានសកម្មជនប្រយុទ្ធស៊ីរី និងជនបរទេស។ នេះគឺជាការវាយប្រហារលើកដំបូងដែលបណ្ដាលឲ្យមន្ត្រីសន្តិសុខអ៊ីរ៉ង់ម្នាក់ស្លាប់បាត់បង់ជីវិត ចាប់តាំងពីពេលកើតមានការវាយប្រហាររបស់ អ៊ីស្រាអែល សំដៅលើអគារស្ថានទូតអ៊ីរ៉ង់ប្រចាំនៅស៊ីរីនាថ្ងៃទី ១ ខែមេសា ដែលបណ្តាលឱ្យភាពតានតឹងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលកើនឡើងខ្ពស់។
អ៊ីស្រាអែលបានធ្វើការវាយប្រហាររាប់រយលើកទៅលើប្រទេសជិតខាងភាគខាងជើង ចាប់តាំងពីសង្រ្គាមស៊ីវិលនៅស៊ីរីបានផ្ទុះឡើង ហើយភាគច្រើនគឺសំដៅទៅលើទីតាំងកងទ័ព និងក្រុមសកម្មជនប្រយុទ្ធដែលត្រូវបានអ៊ីរ៉ង់ជួយឧបត្ថម្ភ រួមទាំងកងកម្លាំង Hezbollah ផងដែរ៕